Potassium iodide
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺមហារីកក្រពេញទីរ៉ូអ៊ីតដោយសារកង្វះសារធាតុអ៊ីយ៉ូត
- ជំងឺមហារីកក្រពេញទីរ៉ូអ៊ីតដែលរួមមានការកើនឡើងនៃមុខងារក្រពេញទីរ៉ូអ៊ីត(Hyperthyroidism)។
- អាការៈពិបាកខាកស្លេស្មឬសារធាតុផ្សេងៗ ចំពោះអ្នកជំងឺរលាកទងសួតរ៉ាំរ៉ៃ ឬ អ្នកជំងឺហឺត(Bronchial asthma)។
- ជំងឺស្វាយ(Syphilis)ដំណាក់កាលទី3
- បង្ការឬកាត់បន្ថយឥទ្ធិពលនៃសារធាតុអ៊ីយ៉ូតវិទ្យុសកម្មទៅលើក្រពេញទីរ៉ូអ៊ីត។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីជំងឺមហារីកក្រពេញទីរ៉ូអ៊ីតដោយសារកង្វះសារធាតុអ៊ីយ៉ូត:
លេប1ថ្ងៃ0.3~1.0mg បែងចែកជា1~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីជំងឺមហារីកក្រពេញទីរ៉ូអ៊ីតដែលរួមមានការកើនឡើងនៃមុខងារក្រពេញទីរ៉ូអ៊ីត(Hyperthyroidism):
លេប1ថ្ងៃ5~50mg បែងចែកជា1~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីអាការៈពិបាកខាកស្លេស្មឬសារធាតុផ្សេងៗ ចំពោះអ្នកជំងឺរលាកទងសួតរ៉ាំរ៉ៃ ឬ អ្នកជំងឺហឺត(Bronchial asthma) និង ករណីជំងឺស្វាយ(Syphilis)ដំណាក់កាលទី3:
លេប1ដង0.1~0.5mg 1ថ្ងៃ3~4ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីបង្ការឬកាត់បន្ថយឥទ្ធិពលនៃសារធាតុអ៊ីយ៉ូតវិទ្យុសកម្មទៅលើក្រពេញទីរ៉ូអ៊ីត:
- អាយុ13ឆ្នាំឡើងទៅ:លេប1ដង100mg
- អាយុ3ឆ្នាំ~ក្រោម13ឆ្នាំ:លេប1ដង50mg
- អាយុ1ខែ~ក្រោម3ឆ្នាំ:លេប1ដង32.5mg
- ទារកទើបកើត:លេប1ដង16.3mg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ សារធាតុអ៊ីយ៉ូត។
・អ្នកដែលមានជំងឺរបេងសួត(លើកលែងករណីប្រើនៅក្នុងការបង្ការឬកាត់បន្ថយឥទ្ធិពលនៃសារធាតុអ៊ីយ៉ូតវិទ្យុសកម្មទៅលើក្រពេញទីរ៉ូអ៊ីត)។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម ក្អួតចង្អោរ ឈឺក្រពះ រាករូស អាការៈផ្ដាសាយ ឈឺធ្មេញ ក្ដៅក្នុងមាត់និងបំពង់ក ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- រលាកភ្នែក ហើមត្របកភ្នែក រលាកច្រមុះ រលាកបំពង់ក រលាកទងសួត រលាកក្រពះ ក្ដៅខ្លួន កន្ទាលត្រអាក ឡើងកន្ទួលក្រហម ហើមក្រពេញទីរ៉ូអ៊ីត (រោគសញ្ញាពុលសារធាតុអ៊ីយ៉ូត)
- ស្បែកគ្រើម ស្រកទម្ងន់ គេងមិនលក់ អារម្មណ៍ធ្លាក់ទឹកចិត្ត ហើមនិងឈឺដោះ ឈឺនៅត្រគាក (សុខភាពទ្រុឌទ្រោមដោយសារសារធាតុអ៊ីយ៉ូត(Cachexia))។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលមានផ្ទុកសារធាតុប៉ូតាស្យូម(Potassium chloride, Potassium Gluconateជាដើម), ឱសថបញ្ចុះទឹកនោមប្រភេទរក្សាកម្រិតប៉ូតាស្យូម(Spironolactone, Triamtereneជាដើម), ឱសថEplerenone - អាចធ្វើអោយកម្រិតប៉ូតាស្យូមនៅក្នុងឈាមកើនឡើង។
・ឱសថដែលមានផ្ទុកសារធាតុលីចូម(Lithium) - អាចធ្វើអោយប៉ះពាល់ដល់មុខងារក្រពេញទីរ៉ូអ៊ីត។
・ឱសថប្រឆាំងក្រពេញទីរ៉ូអ៊ីត(Thiamazole, Propylthiouracil) - អាចធ្វើអោយប៉ះពាល់ដល់មុខងារក្រពេញទីរ៉ូអ៊ីត។
・ឱសថប្រភេទACE Inhibitors, ឱសថប្រភេទARB, ឱសថAliskiren fumarate - អាចធ្វើអោយកម្រិតប៉ូតាស្យូមនៅក្នុងឈាមកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ម្យ៉ាងទៀត ទារកដែលកើតពីម្ដាយដែលប្រើប្រាស់ឱសថនេះក្នុងអំឡុងពេលមានផ្ទៃពោះ អាចនឹងកើតមានបញ្ហាទាក់ទងនឹងមុខងារក្រពេញទីរ៉ូអ៊ីតក្រោយពេលសម្រាល ដូច្នេះ ត្រូវតាមដានមុខងារក្រពេញនេះនៅក្នុងទារកទើបកើតមួយរយៈពេល។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់និងក្រោយពេលប្រើប្រាស់ឱសថនេះមួយរយៈ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ចំពោះអ្នកជំងឺដែលត្រូវទទួលការព្យាបាលដោយ131I ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះអោយបាន1សប្ដាហ៍មុនពេលចាប់ផ្ដើមការព្យាបាលដោយ131I ព្រោះការប្រើរួមគ្នាអាចធ្វើអោយកម្រិត131I ថយចុះ។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពដូចខាងក្រោម ៖
- នៅពេលមុខងារក្រពេញទីរ៉ូអ៊ីតចុះខ្សោយ ឱសថនេះជួយជម្រុញមុខងាររបស់ក្រពេញទីរ៉ូអ៊ីត តាមរយៈសកម្មភាពនៃសារធាតុអ៊ីយ៉ូត។
- នៅពេលមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើងហួសហេតុ ឱសថនេះជួយទប់ស្កាត់មុខងាររបស់ក្រពេញនេះ តាមរយៈសកម្មភាពនៃម៉ូលេគុលcAMP។
- ជម្រុញការបញ្ចេញសារធាតុនៅភ្នាសនៃទងសួត បង្កលក្ខណៈងាយស្រួលដល់ការខាកស្លេស្ម។
- ទប់ស្កាត់ការចូលនៃសារធាតុអ៊ីយ៉ូតវិទ្យុសកម្មទៅក្នុងកោសិកានៃក្រពេញទីរ៉ូអ៊ីត។
- ជម្រុញការបំបាត់កំពក(Gummas)ចំពោះអ្នកជំងឺស្វាយដំណាក់កាលទី3។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp