Potassium gluconate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំពេញកម្រិតសារធាតុប៉ូតាស្យូមនៅពេលសារធាតុប៉ូតាស្យូមធ្លាក់ចុះទាបនៅក្នុងឈាម។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
ប្រើ1ដង 10mEq (កម្រិតប៉ូតាស្យូម) 1ថ្ងៃ3~4ដង។ បង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ (មានអាការៈខ្សត់ទឹកនោមដោយបរិមាណទឹកនោមនៅ1ថ្ងៃមុនមានកម្រិតតិចជាង500mL ឬ បរិមាណទឹកនោមនៅមុនពេលប្រើប្រាស់ឱសថនេះមានកម្រិតតិចជាង20mL/ម៉ោង)។
・អ្នកជំងឺអាឌីសាន់(Addison's disease)ដែលមិនទាន់ទទួលការព្យាបាល។
・អ្នកដែលមានកម្រិតប៉ូតាស្យូមក្នុងឈាមខ្ពស់(Hyperkalemia)។
・អ្នកដែលមានបញ្ហាផ្នែកដំណើរការឆ្លងកាត់បំពង់អាហារ រួមមាន (1)អ្នកជំងឺដែលមានអាការៈស្ទះនៅបំពង់អាហារ(ដោយសារជំងឺបេះដូងរីកធំ ជំងឺមហារីកបំពង់អាហារ ជំងឺប៉ោងសរសៃឈាមអាកទែរធំនៅក្នុងទ្រូង ជំងឺរលាកបំពង់អាហារដោយសារការច្រាលនៃអាស៊ីត សម្ពាធសង្កត់ទៅលើបំពង់អាហារក្រោយការវះកាត់បេះដូងជាដើម ) (2)អ្នកដែលមានអាការៈស្ទះនៅផ្នែកផ្សេងទៀតនៃបំពង់រំលាយអាហារឬអ្នកជំងឺដែលមានចលនានៃបំពង់រំលាយអាហារចុះខ្សោយ។
・អ្នកដែលមានអាការៈស្ពឹកនៅតាមដៃជើងដោយសារការកើនឡើងខ្ពស់នៃកម្រិតប៉ូតាស្យូមក្នុងឈាម។
・អ្នកដែលកំពុងប្រើប្រាស់ឱសថEplerenone។
-
ផលរំខាន
ផលរំខានរួមមាន ក្អួតចង្អោរ បាត់បង់ចំណង់អាហារ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- វិលមុខ បេះដូងលោតញាប់ ជីពចរខុសប្រក្រតី បាត់បង់ស្មារតី(បញ្ហាមុខងារបញ្ជូនសញ្ញាក្នុងបេះដូង)។
-
អន្តរប្រតិកម្ម
・ឱសថEplerenone - អាចធ្វើអោយកម្រិតប៉ូតាស្យូមកើនឡើងខ្ពស់នៅក្នុងឈាម។ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថបញ្ចុះទឹកនោមប្រភេទរក្សាកម្រិតប៉ូតាស្យូម(Spironolactone, Triamtereneជាដើម), ឱសថប្រភេទACE inhibitors(Enalapril, Captopril ជាដើម), ឱសថប្រភេទARB(Valsartan, Losartan, Candesartan, Telmisartan ជាដើម), ឱសថប្រភេទNSAIDs(Indometacin ជាដើម), ឱសថCiclosporin, ឱសថHeparin, ឱសថDigoxin, ឱសថDrospirenone/Ethinylestradiol, ឱសថប្រឆាំងគ្រឿងទទួលV2(Tolvaptan ជាដើម) - អាចធ្វើអោយកម្រិតប៉ូតាស្យូមកើនឡើងខ្ពស់នៅក្នុងឈាម។
・ឱសថប្រឆាំងសកម្មភាពAcetylcholine - អាចធ្វើអោយកើតមានផលប៉ះពាល់ពីPotassium chlorideទៅលើភ្នាសនៃបំពង់រំលាយអាហារ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងអំឡុងពេលនៃការប្រើប្រាស់ឱសថនេះ គួរតាមដានបម្រែបម្រួលអេឡិចត្រូឡាយនៅក្នុងឈាម និង បម្រែបម្រួលនៃចង្វាក់បេះដូង(Electrocardiogram)។ ប្រសិនបើមានសញ្ញាណនៃការកើនឡើងខ្ពស់នៃកម្រិតប៉ូតាស្យូមក្នុងឈាម ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះនឹងផ្ដល់ជាអ៊ីយ៉ុងប៉ូតាស្យូមដែលជាអ៊ីយ៉ុងសំខាន់បំផុតមួយនៅក្នុងរាងកាយ។ អ៊ីយ៉ុងប៉ូតាស្យូមមានតួនាទីនៅក្នុងការរក្សាភាពមានលំនឹងរបស់កោសិកា ការបញ្ជូនសញ្ញានៅតាមប្រព័ន្ធសរសៃប្រសាទ ការកន្ត្រាក់នៃបេះដូង ការកន្ត្រាក់នៃសាច់ដុំនៅតាមគ្រោងឆ្អឹងនិងសាច់ដុំរលោង ការរក្សាមុខងារតម្រងនោមអោយមានលក្ខណៈប្រក្រតី ។ល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp