Potassium citrate + Sodium citrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ផ្លាស់ប្ដូរទឹកនោមដែលមានលក្ខណៈអាស៊ីតអោយទៅជាមានលក្ខណៈបាស ដើម្បីទប់ស្កាត់កុំអោយកកើតក្រួសក្នុងផ្លូវនោម នៅក្នុងជំងឺលើសអាស៊ីតអ៊ុយរិចក្នុងឈាមនិងជំងឺឈឺសន្លាក់ដោយសារអាស៊ីតអ៊ុយរិចកើនឡើង។
- កាត់បន្ថយរោគសញ្ញានៃជំងឺកើនឡើងកម្រិតអាស៊ីតក្នុងរាងកាយ (Acidosis)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:
ក្នុងឱសថនេះ1គ្រាប់ រួមមាន Potassium citrate 231.5mg និង Sodium citrate 195.0mg។
・ករណីប្រើនៅក្នុងការផ្លាស់ប្ដូរទឹកនោមដែលមានលក្ខណៈអាស៊ីតអោយទៅជាមានលក្ខណៈបាស ដើម្បីទប់ស្កាត់កុំអោយកកើតក្រួសក្នុងផ្លូវនោម នៅក្នុងជំងឺលើសអាស៊ីតអ៊ុយរិចក្នុងឈាមនិងជំងឺឈឺសន្លាក់ដោយសារអាស៊ីតអ៊ុយរិចកើនឡើង:
មនុស្សពេញវ័យ:លេប1ដង2គ្រាប់ 1ថ្ងៃ3ដង ប៉ុន្តែ ត្រូវពិនិត្យpHរបស់ទឹកនោម និង កំណត់កម្រិតឱសថដើម្បីអោយpHស្ថិតក្នុងចន្លោះ6.2~6.8។
・ករណីប្រើនៅក្នុងការកាត់បន្ថយរោគសញ្ញានៃជំងឺកើនឡើងកម្រិតអាស៊ីតក្នុងរាងកាយ (Acidosis):
មនុស្សពេញវ័យ:លេប1ថ្ងៃ12គ្រាប់ បែងចែកជា3~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ទម្ងន់ លទ្ធផលពិនិត្យBlood gas analysisជាដើមរបស់អ្នកជំងឺ។
ករណីថ្នាំលេប ទម្រង់ជាថ្នាំម្សៅ:
ក្នុងឱសថនេះ1g រួមមាន Potassium citrate 463mg និង Sodium citrate 390mg។
・ករណីប្រើនៅក្នុងការផ្លាស់ប្ដូរទឹកនោមដែលមានលក្ខណៈអាស៊ីតអោយទៅជាមានលក្ខណៈបាស ដើម្បីទប់ស្កាត់កុំអោយកកើតក្រួសក្នុងផ្លូវនោម នៅក្នុងជំងឺលើសអាស៊ីតអ៊ុយរិចក្នុងឈាមនិងជំងឺឈឺសន្លាក់ដោយសារអាស៊ីតអ៊ុយរិចកើនឡើង:
មនុស្សពេញវ័យ:ពិសារ1ដង1g 1ថ្ងៃ3ដង ប៉ុន្តែ ត្រូវពិនិត្យpHរបស់ទឹកនោម និង កំណត់កម្រិតឱសថដើម្បីអោយpHស្ថិតក្នុងចន្លោះ6.2~6.8។
・ករណីប្រើនៅក្នុងការកាត់បន្ថយរោគសញ្ញានៃជំងឺកើនឡើងកម្រិតអាស៊ីតក្នុងរាងកាយ (Acidosis):
មនុស្សពេញវ័យ:ពិសារ1ថ្ងៃ6g បែងចែកជា3~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ទម្ងន់ លទ្ធផលពិនិត្យBlood gas analysisជាដើមរបស់អ្នកជំងឺ។
-
ហាមប្រើ
・អ្នកដែលកំពុងប្រើប្រាស់ឱសថHexamine។
-
ផលរំខាន
រាករូស ក្រហាយទ្រូង ចង់ក្អួត កម្រិតKក្នុងឈាមកើនឡើង AST/ALTកើនឡើង ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រសិនបើទឹកនោមមានលក្ខណៈបាសហួសហេតុ ក៏បណ្ដាលអោយកើតមានក្រួសក្នុងផ្លូវតម្រងនោមដែរ(ក្រួសកាល់ស្យូម)។ ដោយសារឱសថនេះមានផ្ទុកប៉ូតាស្យូមច្រើន ត្រូវប្រុងប្រយ័ត្ននៅពេលប្រើចំពោះអ្នកជំងឺដែលខ្សោយតម្រងនោម។
-
សកម្មភាពឱសថ
ឱសថនេះនឹងទទួលរងប្រតិកម្ម ហើយបំលែងទៅជាអំបិលប៊ីកាបូណាត(Bicarbonate salt)ដែលជាសារធាតុបាស ធ្វើអោយទឹកនោមប្រែទៅជាមានលក្ខណៈបាស។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp