Potassium canrenoate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ករណីអ្នកជំងឺពិបាកប្រើឱសថប្រភេទប្រឆាំងអាល់ដុស្តេរ៉ូនទម្រង់ជាថ្នាំលេបបាន៖
- រោគសញ្ញាអាល់ដុស្តេរ៉ូនដែលគ្មានជំងឺផ្សេងជាដើមហេតុ (Primary aldosteronism)
- អាការៈហើមដោយសារជំងឺបេះដូង (ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure))
- អាការៈហើមដោយសារជំងឺតម្រងនោម
- អាការៈហើមដោយសារជំងឺថ្លើម
- អប្រក្រតីមេតាបូលីសនៃជាតិទឹកនិងអេឡិចត្រូឡាយក្នុងរាងកាយ នៅពេលទទួលការវះកាត់បេះដូងដោយបើកទ្រូងនិងការវះកាត់ដោយបើកពោះ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ដង100~200mg, 1ថ្ងៃ1~2ដង លាយនៅក្នុងសេរ៉ូមគ្លុយកូសឬសេរ៉ូមប្រៃឬទឹកសម្រាប់លាយថ្នាំចាក់បរិមាណ 10~20mL រួចចាក់តាមសរសៃវ៉ែនយឺតៗ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតប្រើអតិបរមាប្រើក្នុង1ថ្ងៃគឺ600mg។ ម្យ៉ាងទៀត រយៈពេលប្រើឱសថនេះមិនត្រូវអោយលើសពី2សប្ដាហ៍នោះទេ។
-
ហាមប្រើ
・អ្នកដែលមានអាការៈមិនបញ្ចេញទឹកនោម(Anuria) ឬ អ្នកដែលមានមុខងារតម្រងនោមចុះខ្សោយ។
・អ្នកដែលស្ថិតក្នុងស្ថានភាពវិវត្តនៃបញ្ហាមុខងារតម្រងនោម។
・អ្នកដែលមានកម្រិតប៉ូតាស្យូម(K)ក្នុងឈាមកើនឡើងខ្ពស់។
・អ្នកដែលកំពុងប្រើប្រាស់ឱសថEplerenone ឬ ឱសថTacrolimus។
・អ្នកដែលមានជំងឺAddison's disease។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលងាយកើតមានអាការៈកន្ត្រាក់សាច់ដុំ ដូចជា ជំងឺប្រកាច់ ជាដើម។
-
ផលរំខាន
កម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើង ឡើងដោះដូចមនុស្សស្រី ជាដើម។ សម្រាប់ស្ត្រី អាចកើតមានអាការៈឈឺដោះ ដុះរោមច្រើន។ ម្យ៉ាងទៀត អាចធ្វើអោយប៉ះពាល់ដល់មុខងារតម្រងនោម ដូចជា ធ្វើអោយBUNឬក្រេអាទីនីនក្នុងឈាម(Serum creatinine)កើនឡើង ជាដើម។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រសិទ្ធិភាពបញ្ចុះទឹកនោមមានលក្ខណៈខ្សោយ ប៉ុន្តែ ដោយសារឱសថនេះមានសកម្មភាពឱសថខុសគ្នា គេច្រើនប្រើឱសថនេះរួមជាមួយនឹងឱសថប្រភេទលូប(Loop diuretics)។ ឱសថនេះត្រូវការរយៈពេល8~24ម៉ោងមុននឹងបង្ហាញសកម្មភាព ដូច្នេះ ទម្រាំដឹងអំពីប្រសិទ្ធិភាពនៃឱសថនេះ ត្រូវការរយៈពេល2~3ថ្ងៃ។
・ប្រើនៅក្នុងការបង្ការកុំអោយកើតមានរោគសញ្ញានៃកម្រិតប៉ូតាស្យូមក្នុងឈាមចុះទាប(Hypokalemia) ប៉ុន្តែ ក៏ត្រូវប្រុងប្រយ័ត្នចំពោះការកើនឡើងហួសហេតុនៃកម្រិតប៉ូតាស្យូមក្នុងឈាម ស្របពេលជាមួយគ្នានោះផងដែរ។
-
សកម្មភាពឱសថ
មានសកម្មភាពប្រជែងជាមួយនឹងសារធាតុអាល់ដុស្តេរ៉ូន(Aldosterone) ដោយទប់ស្កាត់ដំណើរការនៃការផ្លាស់ប្ដូរសួដ្យូម(Na)និងប៉ូតាស្យូម(K)នៅផ្នែកឆ្ងាយនៃបំពង់ផលិតទឹកនោម(Distal tubule) ដើម្បីជម្រុញការបញ្ចេញចោលនៃសូដ្យូមនិងទឹក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp