Ponatinib hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺមហារីកគ្រាប់ឈាមសប្រភេទកោសិកាខួរឆ្អឹង(Myelogenous leukemia)រ៉ាំរ៉ៃ ដែលមានលក្ខណៈស៊ាំទៅនឹងឬមិនត្រូវនឹងការព្យាបាលដោយប្រើឱសថកន្លងមក

      - ជំងឺមហារីកគ្រាប់ឈាមសប្រភេទកោសិកាទឹករងៃ(Lymphocytic leukemia) ស្រួចស្រាវនិងមានវត្តមានក្រូម៉ូសូមPhiladelphia ជាលក្ខណៈរើឡើងវិញឬពិបាកព្យាបាល។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ លេប1ថ្ងៃ1ដង 45mg។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកសរីរាង្គផលិតគ្រាប់ឈាម។

      ・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានធ្វើអោយកើតបញ្ហាស្ទះសរសៃឈាមធ្ងន់ធ្ងរ ដូចជា ជំងឺស្តះសរសៃឈាមក្នុងបេះដូង(Myocardial infarction)ឬក្នុងខួរក្បាល(Cerebral infarction) ជំងឺស្ទះសរសៃអាកទែនៃរេទីន(Retinal artery occlusion) ជំងឺស្ទះសរសៃអាកទែតាមអវៈយវៈ(Peripheral arterial occlusive diseases) ជំងឺស្ទះកំណកឈាមនៅសរសៃវ៉ែន(Venous thrombosis)ជាដើម ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។ វេជ្ជបណ្ឌិតត្រូវពិនិត្យអោយដឹងថាតើអ្នកជំងឺធ្លាប់មានជំងឺបេះដូងលក្ខណៈខ្វះឈាមផ្គត់ផ្គង់(Ischemic heart disease)ឬជំងឺស្ទះកំណកឈាមនៅសរសៃវ៉ែន(Venous thrombosis)ជាដើមដែរឬទេ ឬ មានកត្តាហានិភ័យនៃជំងឺទាក់ទងនឹងសរសៃឈាមបេះដូង(លើសសម្ពាធឈាម ទឹកនោមផ្អែម លើសជាតិខ្លាញ់ក្នុងឈាមជាដើម)ដែរឬទេ មុននឹងសម្រេចចិត្តប្រើឱសថនេះចំពោះអ្នកជំងឺ។ ម្យ៉ាងទៀត ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ ប្រសិនបើអ្នកជំងឺមានរោគសញ្ញាដូចជា ឈឺទ្រូង ឈឺពោះ ឈឺដៃជើង ស្ពឹកមួយចំហៀងខ្លួន មើលមិនច្បាស់ ដកដង្ហើមដង្ហក់ ស្ពឹកជាដើម វាអាចជារោគសញ្ញាបង្ហាញអំពីការស្ទះនៅតាមសរសៃឈាមក្នុងរាងកាយ។

      ・ឱសថនេះអាចប៉ះពាល់ដល់មុខងារថ្លើមកម្រិតធ្ងន់ធ្ងររហូតបាត់បង់ជីវិត ដូច្នេះ អ្នកជំងឺត្រូវទទួលការពិនិត្យមុខងារថ្លើមអោយបានទៀងទាត់។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp