Polyvinyl alcohol + Iodine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការលាងសម្លាប់មេរោគនៅភ្នែក និង នៅក្នុងការព្យាបាលជំងឺរលាកកញ្ចក់ភ្នែកបណ្ដាលមកពីវីរុសHerpes simplex។
-
កម្រិតប្រើប្រាស់
ថ្នាំប្រើនៅភ្នែក:
ជាទូទៅ នៅក្នុងឱសថនេះ1mL រួមមាន សារធាតុPolyvinyl alcohol 80mg និង សារធាតុIodine 2mg។
(សូលុយស្យុងដើមដែលមានកំហាប់ប្រសិទ្ធិភាពនៃអ៊ីយ៉ូត0.2%) ប្រើដោយពង្រាវជាមួយសេរ៉ូមប្រៃ(Saline) 4~8ដង។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬសារធាតុអ៊ីយ៉ូត។
-
ផលរំខាន
ផលរំខានរួមមាន រមាស់ ក្រហាយ ឡើងកន្ទួលក្រហម ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ករណីប្រើនៅក្នុងការព្យាបាលជំងឺរលាកកញ្ចក់ភ្នែកបណ្ដាលមកពីវីរុសHerpes simplex ប្រសិនបើប្រើរយៈពេល10ថ្ងៃហើយ អាការៈនៅមិនបានល្អប្រសើរឡើង គួរផ្លាស់ប្ដូរវិធីព្យាបាល។
-
សកម្មភាពឱសថ
ឱសថនេះមានផ្ទុកធាតុអ៊ីយ៉ូត(I2) ដែលធ្វើអុកស៊ីតកម្មជាមួយនឹងទឹកបង្កើតបានជាអ៊ីយ៉ុងH2OI+ ដោយអ៊ីយ៉ុងនេះនឹងទៅភ្ជាប់ជាមួយនឹងប្រូតេអ៊ីនដែលមាននៅលើភ្នាសកោសិការបស់បាក់តេរីឬវីរុសដើម្បីកម្ចាត់មេរោគទាំងនោះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp