Polymyxin B sulfate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការកម្ចាត់បាក់តេរីនៅក្នុងពោះវៀនក្នុងអំឡុងពេលព្យាបាលជំងឺមហារីកគ្រាប់ឈាមស(Leukemia)។

      ករណីថ្នាំម្សៅ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ករណីប្រើនៅត្រង់ផ្នែកដែលមានបញ្ហា:ការឆ្លងបាក់តេរីដោយសាររបួស ការរលាកឬការវះកាត់ រលាកខួរឆ្អឹង រលាកសន្លាក់ឆ្អឹង រលាកប្លោកនោម រលាកផ្នែកសនៃភ្នែក(Conjunctivitis) រលាកកញ្ចក់ភ្នែក(Keratitis) រលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis)។

      - ករណីប្រើជាថ្នាំលេប ការកម្ចាត់បាក់តេរីនៅក្នុងពោះវៀនក្នុងអំឡុងពេលព្យាបាលជំងឺមហារីកគ្រាប់ឈាមស(Leukemia)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:

      មនុស្សពេញវ័យ:លេប1ថ្ងៃ300ម៉ឺនខ្នាត បែងចែកជា3ដងក្នុង1ថ្ងៃ។

      ករណីថ្នាំម្សៅ:

      - ការប្រើនៅត្រង់ផ្នែកដែលមានបញ្ហា:

       ・ការឆ្លងបាក់តេរីដោយសាររបួស ការរលាកឬការវះកាត់:លាយ50ម៉ឺនខ្នាតនៅក្នុងទឹកសម្រាប់លាយថ្នាំចាក់ឬសេរ៉ូមប្រៃ 5~50mL រួចលាបលើមុខរបួស។ មិនត្រូវប្រើហួសពី50ម៉ឺនខ្នាតក្នុង1ដងនោះទេ។

       ・ករណីជំងឺរលាកខួរឆ្អឹង រលាកសន្លាក់ឆ្អឹង រលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis):លាយ50ម៉ឺនខ្នាតនៅក្នុងទឹកសម្រាប់លាយថ្នាំចាក់ឬសេរ៉ូមប្រៃ 10~50mL រួចចាក់បញ្ចូលទៅក្នុងឬបាញ់ឬលាបនៅលើកន្លែងមានបញ្ហា។ មិនត្រូវប្រើហួសពី50ម៉ឺនខ្នាតក្នុង1ដងនោះទេ។

       ・ករណីជំងឺរលាកប្លោកនោម:លាយ50ម៉ឺនខ្នាតនៅក្នុងទឹកសម្លាប់មេរោគរួចឬសេរ៉ូមប្រៃ 10~500mL រួចប្រើបរិមាណសមស្របដោយបែងចែកជា1~2ដងក្នុង1ថ្ងៃ ចាក់បញ្ចូលឬលាងសម្អាតក្នុងប្លោកនោម។ មិនត្រូវប្រើហួសពី50ម៉ឺនខ្នាតក្នុង1ដងនោះទេ។

       ・ករណីជំងឺរលាកផ្នែកសនៃភ្នែក(Conjunctivitis) រលាកកញ្ចក់ភ្នែក(Keratitis) :លាយ50ម៉ឺនខ្នាតនៅក្នុងទឹកសម្រាប់លាយថ្នាំចាក់ឬសេរ៉ូមប្រៃ 20~50mL រួចបន្តក់ក្នុងភ្នែក។

      - ការប្រើជាថ្នាំលេប:

      មនុស្សពេញវ័យ ពិសារ1ថ្ងៃ300ម៉ឺនខ្នាត បែងចែកជា3ដងក្នុង1ថ្ងៃ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថColistin។

    • ផលរំខាន

      ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:

      ផលរំខានរួមមាន ឡើងកន្ទួលក្រហមលើស្បែ រមាស់ ។ល។

      សម្រាប់ថ្នាំម្សៅ (ប្រើជាការលេប រឺ ចាក់តាមកន្លែង រឺ ប្រើប្រាស់នៅក្រៅរាងកាយ):

      ផលរំខានរួមមាន មុខងារតម្រងនោមថយចុះ ចក្ខុវិញាណខុសប្រក្រតី វិលមុខ ឈឺក្បាល ក្ដៅខ្លួន ងងុយគេង គ្មានលំនឹងនៅពេលធ្វើចលនា ឡើងកន្ទួលក្រហមលើស្បែ រមាស់ ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ទឹកមុខស្លេកស្លាំង បែកញើសទាំងត្រជាក់ បាត់បង់ស្មារតី (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ស្ដាប់មិនសូវលឺ ពិបាកដកដង្ហើម (រោគសញ្ញាត្រចៀកធ្ងន់ បញ្ហាប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងដង្ហើម)

    • អន្តរប្រតិកម្ម

      ករណីថ្នាំម្សៅ (ប្រើជាការលេប រឺ ប្រើនៅត្រង់ផ្នែកនៃរាងកាយដែលមានបញ្ហា):

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ថ្នាំស្ពឹកឬសណ្ដំ ថ្នាំដែលមានប្រសិទ្ធិភាពបន្ធូរការកន្ត្រាក់នៃសាច់ដុំ (ឱសថប្រឆាំងបាក់តេរីប្រភេទAminoglycoside ឱសថColistinជាដើម) - អាចធ្វើអោយប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងដង្ហើមរបស់អ្នកជំងឺ

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងបាក់តេរីប្រភេទប៉ូលីប៉ិបទីត(Polypeptide antibiotics) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពធ្វើអោយម៉ូលេគុលផ្សេងៗមិនអាចឆ្លងកាត់ភ្នាសកោសិការបស់បាក់តេរីបាន នាំអោយបាក់តេរីមិនអាចរស់ឬកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp