Polycarbophil calcium

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈរាករូសឬទល់លាមក និង រោគសញ្ញាផ្សេងៗទៀត ដែលកើតមាននៅក្នុងជំងឺពោះវៀនងាយប្រតិកម្ម(Irritable bowel syndrom, IBS)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1.5~3.0g (ថ្នាំម្សៅ83.3% ត្រូវនឹង 1.8~3.6g) បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺនៅផ្នែកពោះលក្ខណៈស្រួចស្រាវ (ជំងឺពោះវៀនដុះខ្នែង(Appendicitis) ជំងឺហូរឈាមក្នុងពោះវៀន ជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ ជាដើម)។

      ・អ្នកដែលអាចកើតមានរោគសញ្ញាស្ទះនៅក្រពះពោះវៀន ដូចជា ជំងឺស្ទះពោះវៀននៅក្រោយពេលវះកាត់ (Postoperative ileus)។

      ・អ្នកដែលមានកម្រិតកាល់ស្យូម(Ca)ក្នុងឈាមកើនឡើងខ្ពស់។

      ・អ្នកដែលមានជំងឺក្រួសក្នុងតម្រងនោម។

      ・អ្នកដែលមានជំងឺខ្សោយមុខងារតម្រងនោម (លើកលែងករណីកម្រិតស្រាលនិងករណីអ្នកជំងឺលាងឈាម)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ចង់ក្អួត ក្អួត ឡើងកន្ទួលក្រហម ស្ងួតក ហើម រមាស់ស្បែក ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ត្រូវពិសារជាមួយទឹកអោយបានច្រើន(1កែវពេញ) ដើម្បីកុំអោយឱសថស្ទះជាប់នៅក្នុងបំពង់ក។

    • សកម្មភាពឱសថ

      មានសកម្មភាពរក្សាតុល្យភាពនៃកម្រិតជាតិទឹកនៅក្នុងពោះវៀន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp