Polidocanol
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- បញ្ឈប់អាការៈហូរឈាមដោយសារការប៉ោងសរសៃវ៉ែននៅបំពង់អាហារ (Esophageal varix)
- ធ្វើអោយសរសៃវ៉ែនដែលប៉ោងឡើងនៅបំពង់អាហារប្រែជារឹងនិងរួញទៅវិញ
- ធ្វើអោយសរសៃវ៉ែនដែលប៉ោងឡើងនៅជើង(Primary Varicose vein of lower extremity)ប្រែជារឹងនិងរួញទៅវិញ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់
ករណីឱសថប្រើនៅក្នុងការព្យាបាលជំងឺប៉ោងសរសៃវ៉ែននៅបំពង់អាហារ:
នៅក្នុងឱសថនេះ30mL រួមមាន សារធាតុPolidocanol 0.3g។
ប្រើឱសថនេះនៅក្នុងការព្យាបាលដោយEndoscopic injection sclerotherapy(EIS)ចំពោះបំពង់អាហារ។
ជាទូទៅ ចំពោះមនុស្សពេញវ័យ ប្រើឱសថនេះបរិមាណ1~3mLសម្រាប់ការចាក់1ម្ជុល ដោយចាក់បញ្ចូលទៅក្នុងផ្នែកជុំវិញដែលកើតមានការប៉ោងនៃសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពនៃការប៉ោងសរសៃនិងស្ថានភាពរបស់អ្នកជំងឺ ប៉ុន្តែ កម្រិតប្រើសរុបជាអតិបរមាសម្រាប់ប្រើនៅក្នុងការព្យាបាលដោយអង់ដូស្កូប1ដងគឺ 30mL។
ករណីឱសថប្រើនៅក្នុងការព្យាបាលជំងឺប៉ោងសរសៃវ៉ែននៅជើង:
ប្រើឱសថនេះនៅក្នុងការព្យាបាលដោយបច្ចេកទេសLiquid sclerotherapy ឬ Foam sclerotherapy។ សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។
-
ហាមប្រើ
ករណីឱសថប្រើនៅក្នុងការព្យាបាលជំងឺប៉ោងសរសៃវ៉ែននៅបំពង់អាហារ:
・អ្នកដែលកំពុងស្ថិតនៅក្នុងស្ថានភាពនៃអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)ឬស្ថានភាពមុនកើតមានអាការៈនោះ។
・អ្នកដែលមានបញ្ហានៅសរីរាង្គជាច្រើនក្នុងរាងកាយ ឬ មានរោគសញ្ញានៃការកើតមានកំណកឈាមក្នុងសរសៃឈាមច្រើនកន្លែង(Disseminated intravascular coagulation, DIC)។
・អ្នកដែលមានអាការៈហូរឈាមដោយសារជំងឺដំបៅក្រពះឬជំងឺដំបៅគល់ពោះវៀនតូច(Duodenal ulcer)ឬដោយសារការដាច់រលាត់នៅភ្នាសក្នុងក្រពះ។
・អ្នកដែលអាចកើតមានគ្រោះថ្នាក់ដោយសារការពិនិត្យដោយប្រើឧបករណ៍អង់ដូស្កូប។
・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺរឹងសរសៃអាកទែ(Arteriosclerosis)ឬរោគសញ្ញាប៉ះពាល់សរសៃឈាមតូចៗដោយសារជំងឺទឹកនោមផ្អែម។
・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រឆាំងកំណកឈាមក្នុងរាងកាយ។
・អ្នកដែលមានអាការៈរលាកឬដំបៅនៅកន្លែងចាក់ថ្នាំនិងផ្នែកជុំវិញនោះ។
・ស្ត្រីដែលកំពុងស្ថិតក្នុងត្រីមាសដំបូង(3ខែចុះក្រោម)នៃការមានផ្ទៃពោះ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
ករណីឱសថប្រើនៅក្នុងការព្យាបាលជំងឺប៉ោងសរសៃវ៉ែននៅជើង:
・អ្នកដែលមានជំងឺកំណកឈាមក្នុងសរសៃវ៉ែននៅផ្នែកជ្រៅនៃរាងកាយ(Deep vein thrombosis) ឬ ធ្លាប់កើតមានជំងឺកំណកឈាមពីមុនមក។
・អ្នកដែលមានបញ្ហាចរន្តឈាមនៃសរសៃអាកទែ។
・អ្នកដែលមានការលំបាកក្នុងការដើរ។
・អ្នកដែលមានបញ្ហានៅសរីរាង្គជាច្រើនក្នុងរាងកាយ ឬ មានរោគសញ្ញានៃការកើតមានកំណកឈាមក្នុងសរសៃឈាមច្រើនកន្លែង(Disseminated intravascular coagulation, DIC)។
・អ្នកដែលកំពុងប្រើប្រាស់ឱសថលេបពន្យារកំណើត។
・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រឆាំងកំណកឈាម ឬ ឱសថប្រឆាំងប្លាកែត។
・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលកំពុងស្ថិតនៅក្នុងស្ថានភាពនៃអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)ឬស្ថានភាពមុនកើតមានអាការៈនោះ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានជំងឺហឺត (Bronchial asthma)។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលមានអាការៈរលាកឬដំបៅនៅកន្លែងចាក់ថ្នាំនិងផ្នែកជុំវិញនោះ។
・អ្នកដែលមានអាការៈស្ទះសរសៃឈាមក្នុងខួរក្បាលដោយសារការកកើតកំណកឈាមខុសប្រក្រតីតាមរយៈជំងឺPatent foramen ovale ឬ អ្នកដែលមានអាការៈខ្វះការផ្គត់ផ្គងឈាមក្នុងខួរក្បាលរយៈពេលខ្លី(Transient cerebral ischemia) ឬ អ្នកដែលធ្លាប់កើតមានជំងឺទាំងនេះ។ (ករណីប្រើវិធីព្យាបាលFoam sclerotherapy)
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីឱសថប្រើនៅក្នុងការព្យាបាលជំងឺប៉ោងសរសៃវ៉ែននៅបំពង់អាហារ:
・ត្រូវប្រុងប្រយ័ត្នចំពោះការកើតឡើងនៃផលរំខានធ្ងន់ធ្ងរ ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរ (Shock)ជាដើម។
ករណីឱសថប្រើនៅក្នុងការព្យាបាលជំងឺប៉ោងសរសៃវ៉ែននៅជើង:
・មិនត្រូវប្រើឱសថនេះចាក់ក្នុងសរសៃអាកទែទេ។
・ត្រូវប្រុងប្រយ័ត្នចំពោះការកើតឡើងនុវផលរំខានជាការកកើតកំណកឈាមនៅសរសៃឈាមក្នុងសួតឬនៅក្នុងសរសៃវ៉ែននៃសរីរាង្គខាងក្នុង។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp