Polaprezinc

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដំបៅក្រពះ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង75mg 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹក និង មុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ផលរំខាន

      ប៉ះពាល់មុខងារថ្លើម ខាន់លឿង ឡើងកន្ទួលក្រហម កន្ទាលត្រអាក ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ប្រសិនបើមានរោគសញ្ញានៃផលប៉ះពាល់មុខងារថ្លើម ឬ ខាន់លឿង ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះភ្លាម។

    • សកម្មភាពឱសថ

      សារធាតុឱសថនឹងទៅភ្ជាប់នឹងផ្នែកដែលកើតមានដំបៅនៅលើភ្នាសក្រពះ រួចជ្រាបចូល ដើម្បីជម្រុញការជាសះស្បើយនៃដំបៅ និង មានសកម្មភាពផ្សេងៗទៀតដូចជា ធ្វើអោយភ្នាសក្រពះមានលំនឹង ប្រឆាំងប្រតិកម្មអុកស៊ីតកម្ម និង ការពារកោសិកាក្រពះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp