Plerixafor
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការជម្រុញចលនានៃកោសិកាដើមសម្រាប់ផលិតគ្រាប់ឈាម(Hematopoietic stem cell, HSC)ចូលទៅក្នុងឈាមនៅតាមសរសៃឈាម សម្រាប់ការវះកាត់ផ្លាស់ប្ដូរកោសិកាដើមសម្រាប់ផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation)ពីសមាជិកគ្រួសាររបស់អ្នកជំងឺ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
ប្រើរួមជាមួយនឹងឱសថប្រភេទG-CSF។ មនុស្សពេញវ័យ ប្រើឱសថនេះក្នុងកម្រិត 1ថ្ងៃ1ដង 0.24mg/kg ដោយចាក់ក្រោមស្បែក ជារៀងរាល់ថ្ងៃ រហូតដល់ពេលបញ្ចប់ការបូមយកកោសិកាដើមសម្រាប់ផលិតគ្រាប់ឈាមចេញពីសរសៃឈាម។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp