Platycodon fluid extract + Glycyrrhiza extract + Plantago extract + Peony root extract + Dihydrocodeine phosphate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈក្អក និង អាការៈពិបាកខាកស្លេស្ម ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម៖ - ជំងឺរលាកទងសួតស្រួចស្រាវ - ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេបទម្រង់ជាថ្នាំទឹក: ក្នុងឱសថនេះ1mL រួមមាន សារធាតុដូចខាងក្រោម៖ - Platycodon fluid extract 65mg - Glycyrrhiza extract 3mg - Plantago extract 16mg - Peony root extract 6mg - Dihydrocodeine phosphate 4.5mg។ មនុស្សពេញវ័យ:ពិសា1ថ្ងៃ4~6mL ដោយបែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។ 
- 
                    ហាមប្រើ・អ្នកដែលមានរោគសញ្ញាចុះខ្សោយដំណកដង្ហើមកម្រិតធ្ងន់ធ្ងរ។ ・កុមារអាយុក្រោម12ឆ្នាំ។ ・អ្នកដែលកំពុងកើតមានអាការៈហឺត។ ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។ ・អ្នកដែលមានរោគសញ្ញាចុះខ្សោយមុខងារបេះដូងបន្តពីការកើតមានជំងឺសួតលក្ខណៈរ៉ាំរ៉ៃ។ ・អ្នកដែលស្ថិតក្នុងអាការៈសាច់ដុំកន្ត្រាក់ (រួមមាន Status epilepticus, Tetanus, Strychnine poisoning)។ ・អ្នកដែលកំពុងមានអាការៈពុលស្រាលក្ខណៈស្រួចស្រាវ។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ សារធាតុOpium alkaloids។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
