Pitavastatin calcium hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសកម្រិតកូឡេស្តេរ៉ូលក្នុងឈាម រួមទាំង ជំងឺលើសកូឡេស្តេរ៉ូលក្នុងឈាមលក្ខណៈតំណពូជ(Familial hypercholesterolemia)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ជំងឺលើសកម្រិតកូឡេស្តេរ៉ូលក្នុងឈាម:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 1~2mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីប្រសិទ្ធិភាពបញ្ចុះកម្រិតLDLមានលក្ខណៈមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតប្រើប្រាស់ ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ4mg។

      ・ជំងឺលើសកូឡេស្តេរ៉ូលក្នុងឈាមលក្ខណៈតំណពូជ(Familial hypercholesterolemia):

      - មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 1~2mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីប្រសិទ្ធិភាពបញ្ចុះកម្រិតLDLមានលក្ខណៈមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតប្រើប្រាស់ ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ4mg។

      - កុមារអាយុ10ឆ្នាំឡើងទៅ:លេប1ថ្ងៃ1ដង 1mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។ ករណីប្រសិទ្ធិភាពបញ្ចុះកម្រិតLDLមានលក្ខណៈមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតប្រើប្រាស់ ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ2mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានបញ្ហាថ្លើមឬបញ្ហាស្ទះផ្លូវទឹកប្រមាត់កម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថCiclosporin។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះឬស្ត្រីបំបៅដោះកូន។

    • ផលរំខាន

      ប្រសិនបើមានអាការៈអស់កម្លាំង ឈឺសាច់ដុំជាដើម ត្រូវប្រុងប្រយ័ត្នចំពោះជំងឺរលាយសាច់ដុំ(Rhabdomyolysis) ជាពិសេសនៅពេលអ្នកជំងឺកំពុងមានបញ្ហាតម្រងនោម។

      ក្រៅពីនេះ អាចកើតមានផលរំខានដូចជា រោគសញ្ញាក្រពះពោះវៀន ឈឺក្បាល ឡើងកន្ទួលលើស្បែក ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ដោយសារដំណើរការផលិតកូឡេស្តេរ៉ូលនៅក្នុងរាងកាយកើតឡើងច្រើននៅពេលយប់ គួរពិសារឱសថនេះនៅក្រោយពេលបរិភោគអាហារពេលល្ងាច ប៉ុន្តែ ប្រសិនបើអ្នកជំងឺងាយភ្លេច អាចប្រើនៅពេលផ្សេងក៏បាន។

      ・បច្ចុប្បន្ននេះ ឱសថស្តាទីនជាឱសថដែលមានប្រសិទ្ធិភាពបញ្ចុះកម្រិតកូឡេស្តេរ៉ូលខ្លាំងជាងគេ។ សម្រាប់អ្នកដែលឆាប់ អាចដឹងប្រសិទ្ធិភាពក្រោយប្រើអស់រយៈពេល1សប្ដាហ៍ ប៉ុន្តែ ភាគច្រើនគេអាចដឹងពីប្រសិទ្ធិភាពឱសថនេះក្រោយរយៈពេល4~8សប្ដាហ៍។

      ・ឱសថនេះមានប្រសិទ្ធិភាពបញ្ចុះកម្រិតកូឡេស្តេរ៉ូលខ្លាំងក្លា(25~45%) ហើយក៏មានប្រសិទ្ធិភាពបញ្ចុះកម្រិតទ្រីគ្លីសេរីត(Triglycerides)ផងដែរ។

    • សកម្មភាពឱសថ

      ទប់ស្កាត់សកម្មភាពនៃអង់ស៊ីម HMG-CoA reductase ដែលមានតួនាទីចាំបាច់នៅក្នុងការផលិតកូឡេស្តេរ៉ូលក្នុងកោសិកាឬសរីរាង្គថ្លើមនៃរាងកាយ។ ជាលទ្ធផល ថ្លើមនឹងចាប់ផ្ដើមស្រូបយកកូឡេស្តេរ៉ូលពីក្នុងចរន្តឈាម ធ្វើអោយកម្រិតកូឡេស្តេរ៉ូលក្នុងឈាមថយចុះ។

      ឱសថPravastatin sodiumក៏មានសកម្មភាពប្រឆាំងនឹងប្រតិកម្មអុកស៊ីតកម្មនៅក្នុងរាងកាយផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp