Piroheptine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលបណ្ដុំរោគសញ្ញាប៉ាឃីនសុន(Parkinsonism)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ6~12mg (ថ្នាំម្សៅ2%ត្រូវនឹង0.3~0.6g) បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រភេទPhenothiazineផ្សេងទៀត។
・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis។
・អ្នកដែលមានជំងឺប្រភេទស្ទះនៅផ្លូវនោមដូចជាជំងឺក្រពេញប្រូស្តាតរីកធំជាដើម។
-
ផលរំខាន
ល្បឿននៃការកន្ត្រាក់បេះដូងកើនឡើង ស្ងួតក ទល់លាមក ពិបាកនោម ព្រិលភ្នែក ងងុយគេង ពិបាកផ្ដោតអារម្មណ៍ ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ភាគច្រើនគេប្រើឱសថនេះចំពោះអ្នកជំងឺដែលរោគសញ្ញាមានលក្ខណៈស្រាល ដោយឱសថនេះមានប្រសិទ្ធិភាពចំពោះអាការៈញ័ររាងកាយ។
・ទោះជាកើតមានអាការៈស្ងួតក ក៏មិនចាំបាច់បញ្ឈប់ការប្រើប្រាស់ឱសថនេះដែរ ប៉ុន្តែ មិនត្រូវប្រើឱសថនេះចំពោះអ្នកដែលមានជំងឺក្លូកូម(Glaucoma) ឬ ជំងឺរីកក្រពេញប្រូស្តាត ឬ ជំងឺស្ទះពោះវៀននោះទេ។
-
សកម្មភាពឱសថ
កាត់បន្ថយសកម្មភាពនៃសារធាតុអាសេទីលកូលីន(Acetylcholine) ដើម្បីរក្សាតុល្យភាពនៃសកម្មភាពរវាងសារធាតុនេះនិងសារធាតុដូប៉ាមីន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp