Piretanide

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - អាការៈហើមដោយសារជំងឺបេះដូង (ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)​)

      - អាការៈហើមដោយសារជំងឺតម្រងនោម

      - អាការៈហើមដោយសារជំងឺថ្លើម។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - អាការៈហើមដោយសារជំងឺបេះដូង (ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)​)

      - អាការៈហើមដោយសារជំងឺតម្រងនោម

      - អាការៈហើមដោយសារជំងឺថ្លើម

      - អាការៈទឹកដក់ក្នុងពោះដោយសារជំងឺមហារីក។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:ចាប់ផ្ដើមប្រើពីកម្រិត1ថ្ងៃ3~6mg បែងចែកជា1~2ដងក្នុង1ថ្ងៃ។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ថ្ងៃ12mg បែងចែកជា1~2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង 6~12mg ចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលមានអាការៈមិនបញ្ចេញទឹកនោម(Anuria)។

      ・អ្នកដែលមានអាការៈបាត់បង់ស្មារតីដោយសារបញ្ហាថ្លើម(Hepatic coma)។

      ・អ្នកដែលមានកម្រិតសូដ្យូម(Na)និងកម្រិតប៉ូតាស្យូម(K)ថយចុះក្នុងរាងកាយ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទ Sulfonamide។

    • ផលរំខាន

      ស្ងួតក អស់កម្លាំង គ្មានកម្លាំងសាច់ដុំ កម្រិតអាសី្តអ៊ុយរិចក្នុងឈាមឡើងខ្ពស់ កម្រិតសូដ្យូម(Na)ក្នុងឈាមចុះទាប កម្រិតប៉ូតាស្យូម(K)ក្នុងឈាមចុះទាប ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ប្រសិទ្ធិភាពបញ្ចុះទឹកនោមមានលក្ខណៈខ្លាំងជាងគេក្នុងចំណោមឱសថបញ្ចុះទឹកនោមទាំងអស់ និងជាឱសថដែលមានតួនាទីសំខាន់នៅក្នុងការព្យាបាលជំងឺខ្សោយបេះដូង។

      ・ក្នុងករណីប្រើប្រាស់ឱសថនេះ2ដងក្នុង1ថ្ងៃ ជាទូទៅ អ្នកជំងឺអាចប្រើឱសថនៅក្រោយអាហារពេលព្រឹកនិងពេលថ្ងៃ ដើម្បីកុំអោយកើតមានអាការៈនោមញឹកនៅពេលយប់ ប៉ុន្តែ គេអាចផ្លាស់ប្ដូរពេលវេលានៃការប្រើប្រាស់ឱសថសម្របទៅតាមទម្លាប់រស់នៅរបស់អ្នកជំងឹម្នាក់ៗ។

    • សកម្មភាពឱសថ

      មានសកម្មភាពនៅផ្នែកដែលស្ថិតនៅចន្លោះផ្នែកជិតនិងផ្នែកឆ្ងាយនៃបំពង់ផលិតទឹកនោម(Loop of henle) ដោយទប់ស្កាត់ការស្រូបចូលវិញនៃសារធាតុសូដ្យូម(Na) និង ក្លរ(Cl)។ ម្យ៉ាងទៀត ឱសថនេះក៏មានសកម្មភាពជម្រុញការផលិតសារធាតុប្រូស្តាក្លង់ឌីន(Prostaglandin)នៅក្នុងតម្រងនោម ដែលមានសកម្មភាពទៅលើផ្នែកជិតនៃបំពង់ផលិតទឹកនោម(Proximal tubule) ដើម្បីបង្ហាញប្រសិទ្ធិភាពបញ្ចុះទឹកនោមផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp