Pirenzepine hydrochloride hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ដំបៅក្រពះ ដំបៅគល់ពោះវៀនតូច(Duodenal ulcer)។

      - បញ្ហាភ្នាសក្រពះ(រលាត់ ហូរឈាម ក្រហម ទឹកភ្នាសសើមស្អិតជាប់) ដែលកើតមាននៅក្នុងជំងឺរលាកក្រពះស្រួចស្រាវ ឬ ដំណាក់កាលស្រួចស្រាវនៃជំងឺរលាកក្រពះរ៉ាំរ៉ៃ។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ព្យាបាលអាការៈហូរឈាមនៅប្រដាប់រំលាយអាហារផ្នែកខាងលើ(បណ្ដាលមកពី ជំងឺដំបៅប្រដាប់រំលាយអាហារ ជំងឺដំបៅដោយសារស្ត្រេសលក្ខណៈស្រួចស្រាវ បញ្ហាភ្នាសក្រពះលក្ខណៈស្រួចស្រាវ)

      - ទប់ស្កាត់ការកើនឡើងនៃអាស៊ីតក្រពះនៅពេលអ្នកជំងឺទទួលការវះកាត់

      - ប្រើនៅមុនពេលអនុវត្តការសណ្ដំ។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង25mg 1ថ្ងៃ3~4ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំចាក់:

       

      ・ករណីប្រើនៅក្នុងការព្យាបាលអាការៈហូរឈាមនៅប្រដាប់រំលាយអាហារផ្នែកខាងលើ:

      មនុស្សពេញវ័យ: ប្រើក្នុងកម្រិត1ដង 20mg លាយនៅក្នុងសូលុយស្យុងដែលភ្ជាប់មកជាមួយបរិមាណ4mL រួចចាក់តាមសរសៃវ៉ែនយឺតៗ ឬ លាយនៅក្នុងសេរ៉ូមដើម្បីព្យួរសេរ៉ូមតាមសរសៃវ៉ែន។ អនុវត្ត1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីប្រើនៅក្នុងការទប់ស្កាត់ការកើនឡើងនៃអាស៊ីតក្រពះនៅពេលអ្នកជំងឺទទួលការវះកាត់:

      មនុស្សពេញវ័យ: ប្រើក្នុងកម្រិត1ដង 20mg លាយនៅក្នុងសូលុយស្យុងដែលភ្ជាប់មកជាមួយបរិមាណ4mL រួចចាក់តាមសរសៃវ៉ែនយឺតៗ ឬ លាយនៅក្នុងសេរ៉ូមដើម្បីព្យួរសេរ៉ូមតាមសរសៃវ៉ែន។ អនុវត្ត1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីប្រើនៅមុនពេលអនុវត្តការសណ្ដំ:

      មនុស្សពេញវ័យ: ប្រើក្នុងកម្រិត1ដង 10mg លាយនៅក្នុងសូលុយស្យុងដែលភ្ជាប់មកជាមួយបរិមាណ2mL រួចចាក់តាមសរសៃវ៉ែនយឺតៗ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ស្ងួតក ទល់លាមកឬរាករូស ចង់ក្អួត រលាកអញ្ចាញធ្មេញ ពិបាកនោម ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・អាចប្រើចំពោះអ្នកជំងឺជាមនុស្សចាស់ ប៉ុន្តែ ត្រូវប្រុងប្រយ័ត្ននៅពេលប្រើចំពោះអ្នកដែលមានជំងឺក្រពេញប្រូស្តាតរីកធំ។

    • សកម្មភាពឱសថ

      ទប់ស្កាត់ការភ្ញោចគ្រឿងទទួលមូស្ការីន(Muscarinic receptor)ដែលស្ថិតនៅលើកោសិកានៃជញ្ជាំងក្រពះ ដើម្បីទប់ស្កាត់ការបញ្ចេញអាស៊ីតក្រពះ (ប្រសិទ្ធិភាពខ្សោយជាងឱសថទប់ស្កាត់គ្រឿងទទួលហ៊ីស្តាមីនH2)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp