Pirarubicin
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយរោគសញ្ញាផ្សេងៗនៃជំងឺដូចខាងក្រោម៖
- ជំងឺមហារីកផ្នែកក្បាលនិងក
- ជំងឺមហារីកសុដន់
- ជំងឺមហារីកក្រពះ
- ជំងឺមហារីកនៅផ្លូវនោម (មហារីកប្លោកនោម មហារីកផ្នែកRenal pelvisនៃតម្រងនោមនិងបំពង់បង្ហូរទឹកនោម)
- ជំងឺមហារីកក្រពេញអូវែរ
- ជំងឺមហារីកស្បូន
- ជំងឺមហារីកគ្រាប់ឈាមសលក្ខណៈស្រួចស្រាវ
- ជំងឺមហារីកMalignant lymphoma។
-
កម្រិតប្រើប្រាស់
សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងឬធ្លាប់កើតមានបញ្ហាទាក់ទងនឹងមុខងារបេះដូង។
・អ្នកដែលកំពុងទទួលការព្យាបាលដោយប្រើឱសថប្រឆាំងមហារីកដែលផ្ដល់ផលប៉ះពាល់ដល់បេះដូង (ឱសថប្រភេទAnthracyclineផ្សេងទៀតជាដើម) ដល់កម្រិតអតិបរមា (ឧទាហរណ៍ ចំពោះឱសថDoxorubicin hydrochloride កម្រិតអតិបរមាគឺ500mg/m2នៃផ្ទៃក្រឡារាងកាយ ហើយចំពោះឱសថDaunorubicin hydrochloride កម្រិតអតិបរមាគឺ25mg/kgនៃទម្ងន់រាងកាយ)។
-
ផលរំខាន
ផលរំខានរួមមាន មិនឃ្លានអាហារ ក្អួត ចង្អោរ ជ្រុះរោមឬសក់ អស់កម្លាំងពេញខ្លួន ឈឺពេលនោម នោមញឹក អាការៈស្ទះពោះវៀន(Ileus) ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ហើម ឈឺទ្រូង រួយខ្លួន បេះដូងលោតញាប់ ដង្ហក់ (ប៉ះពាល់សាច់ដុំបេះដូង មុខងារបេះដូងថយចុះ)
- ក្ដៅខ្លួន ឈាមច្រមុះ រួយខ្លួន រោគសញ្ញាខ្វះឈាម (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)
- ទឹកមុខស្លេកស្លាំង បែកញើស ងងឹតមុខពេលក្រោកឈរ (ស្សុក(Shock))
- ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)
- ឈឺពេលនោម នោមញឹក ក្ដៅខ្លួន (ប្លោកនោមរួមតួច)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ការប្រើវិទ្យុសកម្មទៅលើផ្នែកបេះដូងឬផ្នែកកណ្ដាលទ្រូង(Mediastinum)នៅមុនពេលប្រើឱសថDaunorubicin - អាចផ្ដល់ផលប៉ះពាល់ដល់សាច់ដុំបេះដូង។
・ឱសថប្រឆាំងមហារីកដែលផ្ដល់ផលប៉ះពាល់ដល់បេះដូង (ឱសថប្រភេទAnthracycline) - អាចផ្ដល់ផលប៉ះពាល់ដល់សាច់ដុំបេះដូង។
・ឱសថប្រឆាំងមហារីកផ្សេងទៀតឬការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះនឹងចូលទៅក្នុងកោសិកាមហារីកយ៉ាងឆាប់រហ័ស រួចចូលទៅក្នុងណ្វៃយ៉ូដើម្បីបង្អាក់ដំណើរការសំយោគDNA ដោយបញ្ឈប់ដំណាក់កាលG2នៃវដ្ដកោសិកា ធ្វើអោយកោសិកាមហារីកមិនអាចរស់រានបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp