Piracetam

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើរួមជាមួយនឹងឱសថប្រឆាំងអាការៈប្រកាច់ផ្សេងទៀតជាដើម សម្រាប់ការព្យាបាលជំងឺCortical myoclonus។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:ប្រើ1ដង4g (ថ្នាំទឹក33.3%ត្រូវនឹង12mL) 1ថ្ងៃ3ដង រយៈពេល3~4ថ្ងៃ។ បង្កើនកម្រិតម្ដង1g/ដង(ថ្នាំទឹក33.3%ត្រូវនឹង3mL) 1ថ្ងៃ3ដង រៀងរាល់3~4ថ្ងៃ ដើម្បីកំណត់កម្រិតប្រើប្រាស់ដែលសមស្របសម្រាប់ការប្រើជាប្រចាំ។ អាចបង្កើនកម្រិតបន្តិចម្ដងៗរហូតដល់កម្រិត1ដង5~7g(ថ្នាំទឹក33.3%ត្រូវនឹង15~21mL) 1ថ្ងៃ3ដង ប៉ុន្តែ កម្រិតអតិបរមាគឺ1ដង7g (ថ្នាំទឹក33.3%ត្រូវនឹង21mL) ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានមុខងារតម្រងនោមចុះខ្សោយកម្រិតធ្ងន់ធ្ងរ (Creatinine clearance ក្រោម20mL/min)។

      ・អ្នកដែលកំពុងឬសង្ស័យថាមានអាការៈហូរឈាមក្នុងខួរក្បាល។

    • ផលរំខាន

      ផលរំខានរួមមាន រាករូសឬលាមកទន់ ចង់ក្អួត បាត់បង់ចំណង់អាហារ គេងមិនលក់ អស់កម្លាំង។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - សាច់ដុំកន្ត្រាក់ (នៅពេលបន្ថយកម្រិតឱសថឬបញ្ឈប់ការប្រើប្រាស់ឱសថ)

      - ចាំងភ្នែក ភ្នែកស្រវាំង គំហើញថយចុះ (ជំងឺភ្នែកឡើងបាយ)

      - ឈឺនិងរឹងសាច់ដុំ អស់កម្លាំង ទឹកនោមពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថនៃអរម៉ូនក្រពេញទីរ៉ូអ៊ីត(Liothyronine, Levothyroxine) - អាចធ្វើអោយកើតមានអាការៈ ដូចជា វង្វេងវង្វាន់ អាការៈប្រតិកម្ម គេងមិនលក់ ។ល។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរចៀសវាងការប្រើប្រាស់ឱសថនេះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ គួរចៀសវាងការប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង អារម្មណ៍បាក់ទឹកចិត្ត នៅមិនស្ងៀម ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

    • សកម្មភាពឱសថ

      សកម្មភាពនៃឱសថនេះនៅមិនទាន់ត្រូវបានស្រាវជ្រាវបញ្ជាក់អោយបានច្បាស់លាស់នៅឡើយទេ ប៉ុន្តែ គេសន្មតថាឱសថនេះមានសកម្មភាពទៅលើកោសិកាសរសៃប្រសាទ ដើម្បីទប់ស្កាត់ការកើតឡើងនៃការកន្ត្រាក់តិចៗរបស់សាច់ដុំដែលមិនអាចគ្រប់គ្រងបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp