Piperacillin sodium

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរីទាក់ទងនឹងផ្លូវដង្ហើម ផ្លូវតម្រងនោម រោគស្ត្រី និងផ្នែកផ្សេងៗទៀតនៃរាងកាយ រួមមានដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Lung abscess) ជំងឺខ្ទុះក្នុងទ្រូង ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺរលាកក្រពេញបាល់តូលីន(Bartholinitis) ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺរលាកជាលិកាជុំវិញស្បូន ជំងឺរលាកស្រោមខួរមានខ្ទុះ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      -មនុស្សពេញវ័យ:ប្រើ1ថ្ងៃ2~4g បែងចែកជា2~4ដងក្នុង1ថ្ងៃ ដោយចាក់តាមសរសៃវ៉ែនឬក្នុងសាច់ដុំ។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល ប្រើ1ដង4g, 1ថ្ងៃអាចប្រើដល់4ដង ដោយចាក់តាមសរសៃវ៉ែន។ កម្រិតអតិបរមាក្នុង1ដងគឺ4g។

      -កុមារ:ប្រើ1ថ្ងៃ50~125mg/kg បែងចែកជា2~4ដងក្នុង1ថ្ងៃ ដោយចាក់តាមសរសៃវ៉ែន។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល ប្រើ1ថ្ងៃ300mg/kg បែងចែកជា3ដងក្នុង1ថ្ងៃ ដោយចាក់តាមសរសៃវ៉ែន។ ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ដងគឺ4g។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)ជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
      ・អ្នកដែលកំពុងមានជំងឺ Infectious mononucleosis ។
      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រឆាំងបាក់តេរីប្រភេទពេនីស៊ីលីន។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម ក្តៅខ្លួន រាករូស មុខងារថ្លើមថយចុះ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម រមាស់ ហើមភ្នែកនិងជុំវិញបបូរមាត់ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - កន្ទួលក្រហម ក្តៅខ្លួន ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN) ។ល។)

      - ហើម បរិមាណទឹកនោមថយចុះ បាត់បង់ចំណង់អាហារ (ជំងឺរលាកតម្រងនោម)

      - អស់កម្លាំង ឈឺបំពង់ក ស្បែកនិងភ្នែកឡើងពណ៌លឿង (ខាន់លឿង មុខងារថ្លើមមានបញ្ហា)

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ថ្នាំប្រឆាំងកំណកឈាម Warfarin potassium - ប្រសិទ្ធិភាពប្រឆាំងកំណកឈាមកើនឡើងធ្វើអោយងាយហូរឈាម

      ・ថ្នាំព្យាបាលជំងឺរលាកសន្លាក់Rheumatism (ថ្នាំMethotrexate) - កាត់បន្ថយការបញ្ចេញចោលនៃថ្នាំMethotrexate ធ្វើអោយកម្រិតនៃសារធាតុថ្នាំនៅក្នុងឈាមកើនឡើង

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・រយៈពេលនៃការប្រើប្រាស់ឱសថអាស្រ័យទៅលើស្ថានភាពជំងឺ។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងបាក់តេរីប្រភេទពេនីស៊ីលីន ដោយបង្អាក់សកម្មភាពបង្កើតភ្នាសកោសិការបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp