Pioglitazone hydrochloride + Glimepiride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី2។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ឱសថ1គ្រាប់រួមមាន:(LD) Pioglitazone 15mgនិងGlimepiride 1mg ឬ (HD) Pioglitazone 30mgនិងGlimepiride 3mg។

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 1គ្រាប់ មុនឬក្រោយអាហារពេលព្រឹក។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទSulfonamide។

      ・អ្នកដែលកំពុងឬធ្លាប់មានជំងឺខ្សោយបេះដូង។

      ・អ្នកដែលមានជំងឺថ្លើមឬជំងឺតម្រងនោមធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ធ្ងន់ធ្ងរ ឬ ស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម ឬ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី1។

      ・អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរ ឬ ស្ថិតនៅមុននិងក្រោយពេលវះកាត់ ឬ កំពុងមានរបួសធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងមានបញ្ហាក្រពះឬពោះវៀន ដូចជា រាករូស ក្អួតចង្អោរ ជាដើម។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      ផលរំខានរួមមាន កម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង អាការៈខ្វះឈាម សម្ពាធឈាមកើនឡើង បេះដូងលោតញាប់ ថប់ទ្រូង មុខក្រហម ឡើងកន្ទួលក្រហម រមាស់ ក្អួតចង្អោរ ឈឺចុងដង្ហើម អារម្មណ៍មិនស្រួលក្នុងក្រពះ ហើមពោះ រាករូសឬទល់លាមក បាត់បង់ឬកើនចំណង់អាហារ វិលមុខ ឈឺក្បាល ងងុយគេង អស់កម្លាំង ស្ពឹក កើនទម្ងន់ ប៉ះពាល់ចក្ខុវិញាណ ដង្ហក់ ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ ជ្រុះរោមឬសក់ ប៉ះពាល់ជីវ្ហាវិញាណ។ល។

      ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ហើមខ្លួន កើនទម្ងន់យ៉ាងឆាប់រហ័ស ដង្ហក់ បេះដូងលោតញាប់ (ជំងឺខ្សោយបេះដូង)

      - ហើមខ្លួន កើនទម្ងន់យ៉ាងឆាប់រហ័ស (ជំងឺហើម)

      - អស់កម្លាំង អារម្មណ៍ឃ្លានខ្លាំង បែកញើស បាត់បង់ស្មារតី (កម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង រមាស់ (មុខងារថ្លើមចុះខ្សោយ ខាន់លឿង)

      - ក្ដៅខ្លួន រួយខ្លួន ឈឺបំពង់ក ទឹកនោមពណ៌ក្រហមត្នោត (ជំងឺខ្វះឈាមប្រភេទHemolytic anemia, ជំងឺAgranulocytosis ជាដើម)

      - ឆាប់ហត់ អស់កម្លាំង បេះដូងលោតញាប់ ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ហូរឈាមក្រោមស្បែក ក្ដៅខ្លួន (ជំងឺខ្វះឈាមប្រភេទAplastic anemia, រោគសញ្ញានៃការថយចុះចំនួនប្លាកែត ជាដើម)

      - ឈឺ ស្ពឹក រឹងសាច់ដុំនៅដៃនិងជើង ទឹកនោមមានពណ៌ក្រហមត្នោត គ្មានកម្លាំង (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))

      - ឈឺនៅចុងដង្ហើម ចង់ក្អួត លាមកពណ៌ខ្មៅ (ដំបៅក្រពះ)

      - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថព្យាបាលជំងឺទឹកនោមផ្អែមផ្សេងទៀត - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។

      ・ឱសថប្រភេទBeta blockers(Propranolol, Atenolol, Pindolol, Metoprololជាដើម), ឱសថទប់ស្កាត់សកម្មភាពអង់ស៊ីមMAO (Selegiline ជាដើម), ឱសថបញ្ចុះខ្លាញ់ប្រភេទFibrates(Bezafibrate, Clofibrateជាដើម), ឱសថWarfarin, ឱសថProbenecid, ឱសថប្រភេទSalicylic acid (Aspirin, Sasapyrineជាដើម), ឱសថNaproxen, ឱសថLoxoprofen, ឱសថAmfenac, ឱសថNabumetone, ឱសថLornoxicam, ឱសថClarithromycin, ឱសថប្រភេទSulfonamides(Sulfamethizole, Sulfamethoxazoleជាដើម), ឱសថChloramphenicol, ឱសថប្រឆាំងបាក់តេរីប្រភេទTetracycline(Tetracycline, Minocycline, Doxycyclineជាដើម), ឱសថCiprofloxacin, ឱសថLevofloxacin, ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole(Miconazole, Fluconazoleជាដើម), ឱសថCibenzoline succinate, ឱសថDisopyramide, ឱសថPirmenol - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។

      ・ឱសថAdrenalin, ឱសថស្តេរ៉ូអ៊ីត(Prednisolone, Triamcinolone, Hydrocortisoneជាដើម), ឱសថនៃក្រពេញទីរ៉ូអ៊ីត(Levothyroxineជាដើម), ឱសថប្រភេទអរម៉ូនEstradiol(Ethinylestradiol, Estriolជាដើម), ឱសថបញ្ចុះទឹកនោម(Trichlormethiazide, Furosemideជាដើម), ឱសថPyrazinamide, ឱសថIsoniazid, ឱសថRifampicin, ឱសថNicotinic acid, ឱសថប្រភេទPhenothiazines(Chlorpromazine, Fluphenazineជាដើម), ឱសថPhenytoin, ឱសថBuserelin - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះកម្រិតជាតិស្ករក្នុងឈាមថយចុះ។

      ・ឱសថដែលបង្កើនសកម្មភាពអង់ស៊ីមCYP2C8(Rifampicinជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPioglitazoneថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើប្រាស់ឱសថនេះគឺសម្រាប់អ្នកដែលបានអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណសមស្របហើយប៉ុន្តែនៅមិនអាចទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមតែប៉ុណ្ណោះ។ ម្យ៉ាងទៀត អ្នកជំងឺគួរបន្តអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណអោយបានសមស្រប ក្នុងអំឡុងពេលនៃការប្រើប្រាស់ឱសថនេះ។

      ・ជាទូទៅ ឱសថនេះអាចប្រើនៅមុនឬក្រោយពេលបរិភោគអាហារពេលព្រឹក។

      ・អ្នកដែលងាយទទួលរងនូវផលរំខាននៃឱសថ ធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង ៖

      (1) អ្នកដែលមានជំងឺថ្លើមឬតម្រងនោម

      (2) អ្នកដែលមានមុខងារក្រពេញPituitary glandឬក្រពញAdrenal glandចុះខ្សោយ

      (3) អ្នកដែលមិនបរិភោគអាហារឬបរិភោគអាហារមិនទៀងពេលវេលាឬមិនមានតុល្យភាពក្នុងរបបអាហារ

      (4) អ្នកដែលធ្វើលំហាត់ប្រាណខ្លាំងក្លា

      (5) អ្នកដែលពិសារគ្រឿងស្រវឹងច្រើន

      (6) មនុស្សចាស់

      (7) អ្នកដែលកំពុងប្រើប្រាស់ឱសថដែលមានឥទ្ធិពលបញ្ចុះជាតិស្ករក្នុងឈាមផ្សេងទៀត។

      ・នៅពេលកើតមានអាការៈផ្សេងៗដោយសារកម្រិតជាតិស្ករចុះទាបខ្លាំង គួរបរិភោគស្ករឬទឹកផ្លែឈើក្នុងបរិមាណសមស្របដើម្បីបង្កើនជាតិស្ករក្នុងឈាមឡើងវិញ។ ម្យ៉ាងទៀត អ្នកជំងឺគួរប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

    • សកម្មភាពឱសថ

      ឱសថនេះផ្សំឡើងដោយសារធាតុសកម្មចំនួន2 ៖

      - Glimepiride:មានប្រសិទ្ធិភាពភ្ជាប់ទៅនឹងគ្រឿងទទួលSulfonylurea receptorនៅក្នុងកោសិកាβរបស់ក្រពេញលំពែងដើម្បីភ្ញោចកោសិកានេះអោយបញ្ចេញអរម៉ូនអាំងស៊ុយលីន ដែលជាអរម៉ូនមានតួនាទីបញ្ចុះជាតិស្ករក្នុងឈាម។

      - Pioglitazone:មានប្រសិទ្ធិភាពពង្រឹងសកម្មភាពនៃអរម៉ូនអាំងស៊ុយលីននិងគ្រឿងទទួល(Receptor)របស់អរម៉ូននេះនៅក្នុងរាងកាយ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp