Pioglitazone hydrochloride + Alogliptin benzoate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី2 ដែលត្រូវការការព្យាបាលដោយប្រើឱសថពីរប្រភេទរួមគ្នា។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ឱសថ1គ្រាប់រួមមាន:(LD) Pioglitazone 15mg និង Alogliptin 25mg ឬ (HD) Pioglitazone 30mg និង Alogliptin 25mg

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 1គ្រាប់ មុនឬក្រោយអាហារពេលព្រឹក។

    • ហាមប្រើ

      ・អ្នកដែលកំពុងឬធ្លាប់មានជំងឺខ្សោយមុខងារបេះដូង។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ធ្ងន់ធ្ងរ ឬ ស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម ឬ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី1។

      ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរ ឬ ស្ថិតនៅមុននិងក្រោយពេលវះកាត់ ឬ កំពុងមានរបួសធ្ងន់ធ្ងរ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      មុខងារបេះដូងចុះខ្សោយ(ដង្ហក់ បេះដូងលោតញាប់ ទឹកដក់ក្នុងសួត ជាដើម) កម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង ហើម ប៉ះពាល់មុខងារថ្លើម។

    • សកម្មភាពឱសថ

      សកម្មភាពរួមពីឱសថនីមួយៗ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp