Pimobendan
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ ・ជំងឺខ្សោយបេះដូងលក្ខណៈស្រួចស្រាវ (ករណីមុខងារបេះដូងមិនល្អប្រសើរឡើងគ្រប់គ្រាន់ ក្រោយប្រើឱសថបញ្ចុះទឹកនោមជាដើមក៏ដោយ) ・ជំងឺខ្សោយបេះដូងលក្ខណៈរ៉ាំរ៉ៃ (កម្រិតស្រាល~មធ្យម)(ករណីការប្រើឱសថឌីជីតាលីស ឱសថបញ្ចុះទឹកនោមជាដើម មិនមានប្រសិទ្ធិភាពគ្រប់គ្រាន់)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: ・ករណីជំងឺខ្សោយបេះដូងស្រួចស្រាវ: មនុស្សពេញវ័យ:លេប1ដង2.5mg។ អាចប្រើដល់1ថ្ងៃ2ដង ទៅតាមស្ថានភាពរបស់អ្នកជំងឺ។ អាចប្រើរួមជាមួយឱសថប្រភេទឌីជីតាលីស(Digitalis)ឬឱសថបញ្ចុះទឹកនោមជាដើម ទៅតាមការចាំបាច់។ ・ករណីជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ(កម្រិតស្រាល~មធ្យម): មនុស្សពេញវ័យ:លេប1ដង2.5mg, 1ថ្ងៃ2ដង ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ត្រូវប្រើរួមជាមួយឱសថប្រភេទឌីជីតាលីស(Digitalis)ឬឱសថបញ្ចុះទឹកនោមជាដើម។ 
- 
                    ផលរំខានបេះដូងលោតញាប់ សម្ពាធឈាមចុះទាប បាត់បង់ចំណង់អាហារ ឈឺពោះ ឈឺក្បាល វិលមុខ ។ល។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ប្រើចំពោះអ្នកជំងឺខ្សោយបេះដូងដែលការប្រើឱសថបញ្ចុះទឹកនោមមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការកែលម្អមុខងារបេះដូង។ ・ដោយសារឱសថនេះងាយកើតមានផលរំខាន ដូច្នេះ ត្រូវចាប់ផ្ដើមពីការប្រើក្នុងកម្រិតទាបទៅ។ 
- 
                    សកម្មភាពឱសថបង្កើនមុខងាររបស់បេះដូង ដោយបង្កើនបរិមាណនៃសារធាតុដែលធ្វើអោយកម្លាំងកន្ត្រាក់នៃសាច់ដុំបេះដូងខ្លាំងឡើង។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
