Pilsicainide hydrochloride hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូងកើនឡើងខុសប្រក្រតី (Tachyarrhythmia) ករណីមិនអាចប្រើឱសថផ្សេងទៀតបានឬមិនមានប្រសិទ្ធិភាព។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈចង្វាក់បេះដូងកើនឡើងខុសប្រក្រតី(បញ្ហានៅផ្នែកខាងលើថតក្រោមនិងនៅថតក្រោមនៃបេះដូង)ជាបន្ទាន់។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ150mg បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់ 1ថ្ងៃ225mg បែងចែកជា3ដងក្នុង1ថ្ងៃ។

      ករណីថ្នាំចាក់:

      ・ករណីព្យាបាលអាការៈបេះដូងកន្ត្រាក់ខុសចង្វាក់(Extrasystole):មនុស្សពេញវ័យ:ប្រើ1ដង0.75mg/kg ចាក់តាមសរសៃវ៉ែនយឺតៗរយៈពេល10នាទី ក្រោមការតាមដានចង្វាក់បេះដូងនិងសម្ពាធឈាម។ អាចប្រើឱសថនេះដោយលាយជាមួយសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូស5%។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីព្យាបាលអាការៈកន្ត្រាក់ញាប់នៃបេះដូង (Tachycardia):មនុស្សពេញវ័យ:ប្រើ1ដង1.0mg/kg ចាក់តាមសរសៃវ៉ែនយឺតៗរយៈពេល10នាទី ក្រោមការតាមដានចង្វាក់បេះដូងនិងសម្ពាធឈាម។ អាចប្រើឱសថនេះដោយលាយជាមួយសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូស5%។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ករណីថ្នាំលេប និង ថ្នាំចាក់:

      ・អ្នកដែលមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)។

      ・អ្នកដែលមានបញ្ហាទាក់ទងនឹងការបញ្ជូនសញ្ញរវាងថតនៅក្នុងបេះដូង(ជំងឺAtrioventricular block ជំងឺSinoatrial block)កម្រិតធ្ងន់ធ្ងរ។

    • ផលរំខាន

      បញ្ហានៃការប្រើឱសថនេះគឺធ្វើអោយចង្វាក់បេះដូងកើនឡើងខុសប្រក្រតី(Ventricular tachycardia ជាដើម)ធ្ងន់ធ្ងរ និង អាចធ្វើអោយកើតមានផលរំខានដូចជា ឈឺក្បាល ចង់ក្អួត ភ្នែកស្រវាំង ។ល។

      សម្រាប់ឱសថ Flecainide acetate ត្រូវប្រុងប្រយ័ត្នចំពោះផលរំខានធ្វើអោយមុខងារបេះដូងកាន់តែចុះខ្សោយ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・មានប្រសិទ្ធិភាពនៅក្នុងការព្យាបាលជំងឺចង្វាក់បេះដូងខុសប្រក្រតីដែលទាក់ទងនឹងថតក្រោមនៃបេះដូង(Ventricular)និងផ្នែកខាងលើនោះ(Supraventricular)ផងដែរ។ ឱសថប្រភេទនេះមានសកម្មភាពខ្លាំងជាងឱសថផ្សេងទៀតដែលស្ថិតក្នុងក្រុមទីI ប៉ុន្តែ វាមិនមែនជាឱសថក្នុងជម្រើសទីមួយនោះទេ។

      ・ការប្រើឱសថនេះរួមជាមួយឱសថទប់ស្កាត់គ្រឿងទទួលβឬឱសថDigoxinឬឱសថWarfarin អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅក្នុងការប្រើប្រាស់រួមគ្នា។

    • សកម្មភាពឱសថ

      មានប្រសិទ្ធិភាពនៅក្នុងការព្យាបាលជំងឺចង្វាក់បេះដូងខុសប្រក្រតីដែលទាក់ទងនឹងថតក្រោមនៃបេះដូង(Ventricular)និងផ្នែកខាងលើនោះ(Supraventricular)ផងដែរ។ ឱសថប្រភេទនេះមានសកម្មភាពខ្លាំងជាងឱសថផ្សេងទៀតដែលស្ថិតក្នុងក្រុមទីI ប៉ុន្តែ វាមិនមែនជាឱសថក្នុងជម្រើសទីមួយនោះទេ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp