Phytonadione = Phytomenadione = Vitamin K1

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      ・បង្ការនិងព្យាបាលជំងឺកង្វះវីតាមីនK ដែលកើតមាននៅក្នុងករណីដូចជា:

      + ជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothrombinemia)ដែលកើតឡើងដោយសារការប្រើប្រាស់ឱសថគ្រប់ប្រភេទ (ឱសថប្រឆាំងកំណកឈាមប្រភេទCumarin ឱសថSalicylic acid ឱសថប្រឆាំងមេរោគ។ល។)

      + បញ្ហាស្រូបវីតាមីនKដោយសារជំងឺទាក់ទងនឹងផ្លូវទឹកប្រមាត់និងក្រពះពោះវៀន។

      + ជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothrombinemia)ដែលកើតចំពោះទារកទើបកើត។

      + ជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothrombinemia)ដែលកើតចំពោះអ្នកជំងឺថ្លើម។

      ・អាការៈហូរឈាមដែលសង្ស័យថាបណ្ដាលមកពីកង្វះវីតាមីនK។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:ជាទូទៅ លេប1ថ្ងៃ5~15mg។

      ・ករណីប្រើនៅក្នុងការបង្ការអាការៈហូរឈាមចំពោះទារកទើបកើត: ស្ត្រីមានផ្ទៃពោះត្រូវលេប1ថ្ងៃ10mg។

      ・ករណីជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothrombinemia)ដែលកើតឡើងដោយសារការប្រើប្រាស់ឱសថ បញ្ហាស្រូបវីតាមីនKដោយសារជំងឺទាក់ទងនឹងផ្លូវទឹកប្រមាត់និងក្រពះពោះវៀន ជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothronbinemia)ដែលកើតចំពោះអ្នកជំងឺថ្លើម:លេប1ថ្ងៃ20~50mg បែងចែកជាច្រើនដងក្នុង1ថ្ងៃ។

      អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ជាទូទៅ ប្រើក្នុងកម្រិត1ថ្ងៃ5~15mg ដោយចាក់ក្រោមស្បែក ឬ ក្នុងសាច់ដុំ ឬ តាមសរសៃវ៉ែន។

      ・ករណីប្រើនៅក្នុងការបង្ការអាការៈហូរឈាមចំពោះទារកទើបកើត: ស្ត្រីមានផ្ទៃពោះត្រូវប្រើក្នុងកម្រិត1ថ្ងៃ10mg ដោយចាក់ក្រោមស្បែក ឬ ក្នុងសាច់ដុំ ឬ តាមសរសៃវ៉ែន។

      ・ករណីជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothrombinemia)ដែលកើតឡើងដោយសារការប្រើប្រាស់ឱសថ បញ្ហាស្រូបវីតាមីនKដោយសារជំងឺទាក់ទងនឹងផ្លូវទឹកប្រមាត់និងក្រពះពោះវៀន ជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothrombinemia)ដែលកើតចំពោះអ្នកជំងឺថ្លើម:ប្រើក្នុងកម្រិត1ថ្ងៃ20~50mg ដោយចាក់ក្រោមស្បែក ឬ ក្នុងសាច់ដុំ ឬ តាមសរសៃវ៉ែន។

      ម្យ៉ាងទៀត ករណីប្រើនៅក្នុងការបង្ការអាការៈហូរឈាមចំពោះទារកទើបកើត ត្រូវប្រើក្នុងកម្រិត 0.5~2mg ដោយចាក់ក្រោមស្បែកឬក្នុងសាច់ដុំ ចំពោះទារក នៅក្រោយពេលទារកកើតភ្លាម។

      អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ករណីថ្នាំចាក់
      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
      ・អ្នកដែលថ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថដែលមានផ្ទុកសារធាតុ Polyoxyethylene hydrogenated castor oils។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp