Phenytoin
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលករណីថ្នាំលេប: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - អាការៈកន្ត្រាក់សាច់ដុំដែលកើតមាននៅក្នុងជំងឺប្រកាច់ (រួមមាន ប្រភេទTonic-clonic seizures និង ប្រភេទFocal seizure) - អាការៈចង់ក្អួតជាដើមដែលបណ្ដាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទអូតូណូមិច(Autonomic seizure) - ជំងឺឆ្កួតជ្រូកដែលបណ្ដាលមកពីការប៉ះពាល់សរសៃប្រសាទ(Psychomotor seizure)។ ករណីថ្នាំចាក់: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - អាការៈកន្ត្រាក់នៃសាច់ដុំស្រដៀងនឹងជំងឺប្រកាច់ដែលអូសបន្លាយពេលវែង (Epileptiform status epilepticus)។ - អាការៈកន្ត្រាក់សាច់ដុំដែលធ្ងន់ធ្ងរឬករណីអ្នកជំងឺមិនអាចប្រើប្រាស់ឱសថលេបបាន (ជាពិសេសករណីបាត់បង់ស្មារតី ពេលកំពុងវះកាត់ និង ក្រោយពេលវះកាត់)។ - អាការៈកន្ត្រាក់នៃសាច់ដុំស្រដៀងនឹងជំងឺប្រកាច់ដែលត្រូវការការព្យាបាលជាបន្ទាន់។ 
- 
                    កម្រិតប្រើប្រាស់ករណីថ្នាំលេប: - មនុស្សពេញវ័យ:លេប1ថ្ងៃ 200~300mg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ - កុមារ:លេប1ថ្ងៃ 100~300mg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ - កុមារតូច:លេប1ថ្ងៃ 50~200mg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ - ទារក:លេប1ថ្ងៃ 20~100mg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា និង ប្រតិកម្មទៅនឹងឱសថរបស់អ្នកជំងឺ។ ករណីថ្នាំចាក់: កម្រិតបង្ហាញប្រសិទ្ធិភាពនៃឱសថនេះប្រែប្រួលទៅតាមកម្រិតនៃអាការៈ ប្រតិកម្មទៅនឹងឱសថរបស់អ្នកជំងឺជាដើម។ - មនុស្សពេញវ័យ:ជាទូទៅ ប្រើក្នុងកម្រិត125~250mg ចាក់តាមសរសៃវ៉ែយឺតៗក្នុងល្បឿនមិនអោយកម្រិតឱសថដែលចូលក្នុងសរសៃវ៉ែនហួសពី50mg/នាទី។ ប្រសិនបើការប្រើក្នុងកម្រិតនេះមិនអាចទប់ស្កាត់អាការៈបានទេនោះ អាចចាក់ឱសថនេះបន្ថែមទៀតនៅ30នាទីក្រោយក្នុងកម្រិត100~150mg ឬ ប្រើប្រាស់វិធីទប់ស្កាត់ផ្សេងវិញ។ - កុមារ:កំណត់កម្រិតប្រើប្រាស់ទៅតាមទម្ងន់របស់អ្នកជំងឺ ដោយយកកម្រិតប្រើប្រាស់សម្រាប់មនុស្សពេញវ័យជាស្ដង់ដារក្នុងការគណនា។ ក្រោយអាការៈធូរស្បើយបន្ទាប់ពីប្រើឱសថនេះ ហើយអ្នកជំងឺដឹងស្មារតីឡើងវិញ គួរប្ដូរទៅជាការប្រើឱសថប្រភេទលេបវិញ។ 
- 
                    ហាមប្រើករណីថ្នាំលេប: ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រភេទHydantoin។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម៖ Tadalafil, Rilpivirine, Asunaprevir, Daclatasvir, Vaniprevir, Macitentan, Sofosbuvir ។ ករណីថ្នាំចាក់: ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រភេទHydantoin។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម៖ Tadalafil, Rilpivirine, Asunaprevir, Daclatasvir, Vaniprevir, Macitentan, Sofosbuvir ។ ・អ្នកដែលមានជំងឺជីពចរខ្សោយ(Sinus bradycardia) ឬ មានបញ្ហាធ្ងន់ធ្ងរទាក់ទងនឹងការបញ្ជូនសញ្ញាក្នុងបេះដូង។ 
- 
                    ផលរំខានផលរំខានរួមមាន ឡើងកន្ទួលក្រហមពេញខ្លួន ឈឺក្បាល ភ្នែកមើលឃើញបែងជា2 អញ្ចាញធ្មេញឡើងក្រាស់ ឈឺឆ្អឹងពេលដើរ ដុះរោមច្រើន ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ក្តៅខ្លួន ស្នាមក្រហមឬពងទឹកលើស្បែក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) - ក្ដៅខ្លួន ឈឺសន្លាក់ ស្នាមក្រហមលើមុខ ឆាប់ហត់ (រោគសញ្ញាស្រដៀងSLE) - ឡើងកន្ទួលក្រហម ក្ដៅខ្លួន ហើមកូនកណ្ដុរ (បណ្ដុំរោគសញ្ញានៃរោគប្រតិកម្ម) - ឈឺបំពង់ក ក្ដៅខ្លួន ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ (រោគសញ្ញានៃការថយចុះចំនួនប្លាកែត ជាដើម) - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បេកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា រលាកថ្លើម ខាន់លឿង) - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (រលាកសួតប្រភេទInterstitial pneumonia) - ក្ដៅខ្លួនភ្លាមៗ ពិបាកលេប រឹងសាច់ដុំ នៅស្ងៀមមិននិយាយស្ដី(Syndrome malin) - ឈឺសាច់ដុំដៃនិងជើង ស្ពឹករឹង ទឹកនោមមានពណ៌ក្រហមត្នោត ( ជំងឺរលាយសាច់ដុំ(Rhabdomyolysis)) - ភ្នែកញ័រ ការធ្វើចលនាគ្មានលំនឹង (ប៉ះពាល់ខួរក្បាលផ្នែកCerebellum) - បរិមាណទឹកនោមថយចុះ ខ្សត់ទឹកនោម ក្ដៅខ្លួន (មុខងារតម្រងនោមចុះខ្សោយស្រួចស្រាវ ជំងឺរលាកតម្រងនោមប្រភេទInterstitial nephritis)។ 
- 
                    អន្តរប្រតិកម្ម・ឱសថដូចខាងក្រោម៖ Tadalafil, Rilpivirine, Asunaprevir, Daclatasvir, Vaniprevir, Macitentan, Sofosbuvir - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះថយចុះ។ ដូច្នេះ ហាមប្រើរួមគ្នា។ ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថZonisamide, Topiramate, Voriconazole, Stiripentol, Clobazam, Tacrolimus, Telaprevir, Rufinamide - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថPhenytoinកើនឡើង និង កំហាប់ក្នុងឈាមនៃឱសថទាំងនេះថយចុះ។ ・ឱសថCarbamazepine, ឱសថValproate, ឱសថNelfinavir - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPhenytoinប្រែប្រួល និង កំហាប់ក្នុងឈាមនៃឱសថទាំងនេះថយចុះ។ ឱសថLamotrigine, ឱសថDeferasirox - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះថយចុះ។ ・ឱសថWarfarin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPhenytoinកើនឡើង និង ប្រសិទ្ធិភាពនៃWarfarinប្រែប្រួល។ ・ឱសថAmiodarone, Allopurinol, Isoniazid, Ethosuximide, Omeprazole, Chloramphenicol, Disulfiram, Cimetidine, Diltiazem, Sultiame, Sulfamethoxazole/Trimethoprim, Ticlopidine, Paraaminosalicylic acid, Fluconazole, Fluvoxamine, Fosfluconazole, Miconazole, Methylphenidate, Trazodone, ឱសថប្រភេទFluorouracil (Tegafur, Doxifluridine ជាដើម), ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants (ឱសថImipramine ជាដើម) និង ប្រភេទTetracyclic antidepressants (ឱសថMaprotiline ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPhenytoinកើនឡើង។ ・ឱសថTheophylline, ឱសថAminophylline - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPhenytoinថយចុះ និង កំហាប់ក្នុងឈាមនៃTheophyllineថយចុះ។ ・ឱសថRifampicin, Diazoxide, Cisplatin, Vincristine, Ciprofloxacin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPhenytoinថយចុះ។ ・ឱសថIrinotecan - អាចធ្វើអោយកំហាប់ក្នុងឈាមក៏ដូចជាប្រសិទ្ធិភាពនៃIrinotecanថយចុះ។ ・ឱសថដែលទទួលប្រតិកម្មពីអង់ស៊ីមCYP3A4ជាចម្បង (ឱសថAzelnidipine, Itraconazole, Imatinib, Indinavir, Ondansetron, Quinidine, Quetiapine, Saquinavir, Disopyramide, Nisoldipine, Nifedipine, Felodipine, Praziquantel, Verapamil, ឱសថស្តេរ៉ូអ៊ីត (Dexamethasone ជាដើម), ឱសថអរម៉ូនស្ត្រី(Norgestrel-ethinyl estradiol ជាដើម), ឱសថទប់ស្កាត់អង់ស៊ីមPDE5(Tadalafil, Sildenafil, Vardenafil ជាដើម)), ឱសថParoxetine, ឱសថFlecainide, ឱសថMexiletine, ឱសថCiclosporin, ឱសថក្រពេញទីរ៉ូអ៊ីត(Levothyroxine ជាដើម), ឱសថCaspofungin - អាចធ្វើអោយកំហាប់ក្នុងឈាម ក៏ដូចជាប្រសិទ្ធិភាពនៃឱសថទាំងនេះថយចុះ។ ・ឱសថDoxycycline - អាចធ្វើអោយឱសថDoxycyclineឆាប់បាត់បង់ពីក្នុងប្រព័ន្ធឈាមនៃរាងកាយ។ ・ឱសថAlbendazole - អាចធ្វើអោយកំហាប់ក្នុងឈាមក៏ដូចជាប្រសិទ្ធិភាពនៃAlbendazoleថយចុះ។ ・ឱសថបន្ធូរការកន្ត្រាក់នៃសាច់ដុំប្រភេទNon-depolarizing muscle relaxant (Vecuronium ជាដើម), ឱសថបញ្ចុះកម្រិតជាតិស្ករក្នុងឈាម(រួមទាំង អាំងស៊ុយលីន) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។ ・ឱសថAcetazolamide - អាចធ្វើអោយងាយកើតជំងឺឆ្អឹងទន់។ ・ឱសថAcetaminophen - អាចធ្វើអោយផលរំខានប៉ះពាល់ថ្លើមពីAcetaminophenងាយកើតឡើង។ ・អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John's Wort - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPhenytoinថយចុះ។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈពិបាកផ្ដុំអារម្មណ៍ ងាយធ្វេសប្រហែស ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។ 
- 
                    សកម្មភាពឱសថឱសថនេះមានសកម្មភាពផ្លាស់ប្ដូរMaximal electroshock seizures និង អាចទប់ស្កាត់ដំណាក់កាលកន្ត្រាក់នៃMaximal electroshock seizuresយ៉ាងខ្លាំង។ ម្យ៉ាងទៀត ឱសថនេះធ្វើអោយភ្នាសនៃកោសិកាសរសៃប្រសាទមានលំនឹង ព្រមទាំងទប់ស្កាត់ការកើតឡើងនៃPost-tetanic potentiation (PTP)នៅស៊ីណាប់(Synapse, ចន្លោះរវាងកោសិកាសរសៃប្រសាទ)។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
