Phentolamine mesilate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម ៖

      - គ្រប់គ្រងសម្ពាធឈានៅមុនពេលនិងក្នុងពេលអនុវត្តការវះកាត់ចំពោះជំងឺមហារីកPheochromocytoma

      - ប្រើនៅក្នុងការធ្វើរោគវិនិច្ឆ័យទៅលើជំងឺមហារីកPheochromocytoma។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីប្រើនៅក្នុងការគ្រប់គ្រងសម្ពាធឈានៅមុនពេលនិងក្នុងពេលអនុវត្តការវះកាត់ចំពោះជំងឺមហារីកPheochromocytoma:

      - មុនការវះកាត់: ជាទូទៅ មនុស្សពេញវ័យប្រើក្នុងកម្រិត5mg កុមារប្រើក្នុងកម្រិត1mg ដោយចាក់ក្នុងសរសៃវ៉ែនឬចាក់ក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - ក្នុងពេលវះកាត់: ជាទូទៅ មនុស្សពេញវ័យប្រើក្នុងកម្រិត1~5mg ផ្អែកទៅលើបម្រែបម្រួលនៃសម្ពាធឈាម ដោយចាក់ក្នុងសរសៃវ៉ែននៅពេលចាំបាច់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីប្រើនៅក្នុងការធ្វើរោគវិនិច្ឆ័យទៅលើជំងឺមហារីកPheochromocytoma:

      ជាទូទៅ មនុស្សពេញវ័យប្រើក្នុងកម្រិត5mg ដោយចាក់ក្នុងសរសៃវ៉ែនឬចាក់ក្នុងសាច់ដុំ។ ចំពោះកុមារ ប្រើក្នុងកម្រិត1mgករណីចាក់ក្នុងសរសៃវ៉ែន ឬ ប្រើក្នុងកម្រិត3mgករណីចាក់ក្នុងសាច់ដុំ។

      *ត្រូវផ្អាកការប្រើប្រាស់ឱសថរំងាប់អារម្មណ៍ឬឱសថបំបាត់ការឈឺចាប់ជាដើមយ៉ាងហោចណាស់24ម៉ោងមុនអនុវត្តការធ្វើតេស្តខាងលើ ដោយល្អបំផុតគួរផ្អាកការប្រើឱសថទាំងនេះអោយបាន48~72ម៉ោងមុនការអនុវត្ត។ ករណីអ្នកជំងឺកំពុងប្រើប្រាស់ឱសថបញ្ចុះសម្ពាធឈាម ត្រូវអនុវត្តការធ្វើតេស្តខាងលើក្រោយពេលសម្ពាធឈាមត្រឡប់មកដូចពេលមុនប្រើឱសថបញ្ចុះសម្ពាធឈាម។

      *របៀបបញ្ចូលឱសថ:
      1) រក្សាអ្នកជំងឺអោយស្ថិតក្នុងឥរិយាបថគេងផ្ងារ និង នៅស្ងៀម ដើម្បីវាស់សម្ពាធឈាមដែលមានលំនឹង។
      2) ចាក់ម្ជុលទៅក្នុងសរសៃវ៉ែន រួចចាំរហូតដល់លែងមានបម្រែបម្រួលនៃសម្ពាធឈាមដែលភ្ញោចដោយសារការចាក់ម្ជុល មុននឹងបញ្ចូលឱសថ។
      3) ក្រោយពេលបញ្ចូលឱសថរួចភ្លាម ត្រូវចាប់ផ្ដើមវាស់សម្ពាធឈាម រៀងរាល់30វិនាទីម្ដងរយៈពេល3នាទីដំបូង រួចបន្តវាស់សម្ពាធឈាមរៀងរាល់60វិនាទីម្ដងរយៈពេល7នាទីបន្ទាប់ពីនោះ។

      *របៀបវិនិច្ឆ័យ:
      ប្រសិនបើសង្កេតឃើញបម្រែបម្រួលនៃការថយចុះសម្ពាធឈាមមានកម្រិត35mmHgឡើងទៅចំពោះសម្ពាធឈាមលើ(Systolic blood pressure)និងកម្រិត25mmHgឡើងទៅចំពោះសម្ពាធឈាមក្រោម(Diastolic blood pressure) ហើយការថយចុះសម្ពាធឈាមនោះកើតឡើងជាអតិបរមា ក្នុងអំឡុងពេល2នាទីក្រោយពេលចាក់បញ្ចូលឱសថក្នុងសរសៃវ៉ែន ឬ ក្នុងអំឡុងពេល20នាទីក្រោយពេលចាក់បញ្ចូលឱសថក្នុងសាច់ដុំ នោះមានន័យថាអ្នកពិនិត្យកំពុងមានជំងឺមហារីកPheochromocytoma។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺទាក់ទងនឹងសរសៃអាកទែបេះដូង (ជំងឺស្ទះសរសៃឈាមក្នុងបេះដូង(Myocardial infarction) ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris) ជាដើម)។

      ・អ្នកដែលមានសម្ពាធឈាមចុះទាប។

      ・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងសារធាតុSulfite (ករណីក្នុងឱសថមានផ្ទុកសារធាតុSodium pyrosulfite)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp