Phenol
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឫសដូងបាតខាងក្នុង (Internal hemorrhoid)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ដង250mg ចាក់ក្រោមភ្នាសសើម ដោយកម្រិតប្រើសម្រាប់ចាក់មួយកន្លែងគឺ50~150mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
-
ហាមប្រើ
・ការប្រើនៅទ្វារធំ (Anus)។
・ការប្រើនៅផ្នែកក្រៅពីក្រោមភ្នាសនៃថង់លាមកផ្នែកខាងក្រោម។
-
ផលរំខាន
ផលរំខានរួមមាន អាការៈឈឺចាប់ រលាត់ ហើម ចង់ក្អួត ហូរឈាម បែកញើសទាំងត្រជាក់ អារម្មណ៍ស្ទះរន្ធគូទ វិលមុខ ចង្វាក់បេះដូងចុះខ្សោយ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・បញ្ឈប់ការហូរឈាមនៃឫសដូងបាតខាងក្នុងបានយ៉ាងលឿន។
・ដោយសារឱសថនេះមានលក្ខណៈជាសារធាតុខ្លាញ់ ប្រសិនបើច្រឡំចាក់ចូលទៅក្នុងសរសៃវ៉ែននៃឫសដូងបាត អាចបង្កអោយមានកំណកខ្លាញ់ស្ទះនៅថ្លើម។ ដូច្នេះ ត្រូវប្រុងប្រយ័ត្ន។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពសង្កត់បិទភ្ជិតសរសៃឈាមវ៉ែនៅចំណុចឫសដូងបាត និង បញ្ឈប់ការហូរឈាមយ៉ាងឆាប់រហ័ស ព្រមទាំងធ្វើអោយឫសដូងបាតនោះចាប់ផ្ដើមក្រិននិងរួមស្វិត។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp