Phenobarbital sodium

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈកន្ត្រាក់សាច់ដុំចំពោះទារកទើបកើត

      - អាការៈកន្ត្រាក់សាច់ដុំបន្តបន្ទាប់ (Status epilepticus)។

      ករណីថ្នាំសុលតាមទ្វារធំ:

      ជាទូទៅ ឱសថនេះប្រើចំពោះកុមារនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈគេងមិនលក់

      - អាការៈភ័យនិងអារម្មណ៍មិនស្ងប់ (ករណីចាំបាច់បន្ទាន់ប៉ុណ្ណោះ)

      - អាការៈកន្ត្រាក់សាច់ដុំដោយសារជំងឺក្ដៅខ្លួនឬដែលកើតមាននៅក្នុងជំងឺប្រកាច់។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំចាក់:

      ・អាការៈកន្ត្រាក់សាច់ដុំចំពោះទារកទើបកើត:

      នៅលើកដំបូង ប្រើ20mg/kg ចាក់តាមសរសៃវ៉ែន។ ករណីមិនអាចគ្រប់គ្រងអាការៈបាន អាចចាក់បន្ថែមតាមសរសៃវ៉ែនក្នុងកម្រិតមិនអោយលើសពីកម្រិតប្រើលើកដំបូងនោះទេ។ សម្រាប់ការប្រើជាប្រចាំ ប្រើ1ថ្ងៃ1ដង2.5~5mg/kg ចាក់តាមសរសៃវ៉ែន។ ត្រូវចាក់ដោយយឺតៗ (5~10នាទី ឬ យឺតជាងនេះ)។

      ・អាការៈកន្ត្រាក់សាច់ដុំបន្តបន្ទាប់ (Status epilepticus):

      ប្រើក្នុងកម្រិត1ថ្ងៃ1ដង15~20mg/kg ចាក់តាមសរសៃវ៉ែនដោយយឺតៗ (យ៉ាងហោចណាស់10នាទី)។

      ករណីថ្នាំសុលតាមទ្វារធំ:

      កុមារ:ប្រើ1ថ្ងៃ4~7mg/kg សុលតាមទ្វារធំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញានិងគោលដៅនៃការប្រើប្រាស់។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រភេទBarbiturate។

      ・អ្នកដែលមានជំងឺប៉ូហ្វីរីនប្រភេទAcute intermittent porphyria។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម៖ Voriconazole, Tadalafil, Asunaprevir, Daclatasvir, Macitentan, Elbasvir, Grazoprevir, Ticagrelor, Artemether/Lumefantrine, Daclatasvir/Asunaprevir/Beclabuvir, Darunavir/Cobicistat, Rilpivirine, Rilpivirine/Tenofovir disoproxil/Emtricitabine, Rilpivirine/Tenofovir alafenamide/Emtricitabine, Bictegravir/Emtricitabine/Tenofovir alafenamide, Elvitegravir/Cobicistat/Emtricitabine/Tenofovir disoproxil, Elvitegravir/Cobicistat/Emtricitabine/Tenofovir alafenamide fumarate, Sofosbuvir/Velpatasvir, Dolutegravir/Rilpivirine។

    • ផលរំខាន

      ឈឺក្បាល វិលមុខ អស់កម្លាំង ចង់ក្អួត ប៉ះពាល់ក្រពះពោះវៀន ។ល។ នៅពេលប្រើក្នុងកម្រិតខ្ពស់ អាចធ្វើអោយប៉ះពាល់ដល់មុខងារដកដង្ហើម សម្ពាធឈាមចុះទាប ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះអាចបង្កើនសកម្មភាពនៃអង់ស៊ីមដែលធ្វើប្រតិកម្មទៅលើឱសថមួយចំនួន ធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនោះថយចុះ។

      ・ជាប្រភេទឱសថដែលសកម្មភាពឱសថមានរយៈពេលវែង។

    • សកម្មភាពឱសថ

      ទប់ស្កាត់សកម្មភាពនៃប្រព័ន្ធសរសៃប្រសាទកណ្ដាល។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp