Pertuzumab
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកសុដន់ ដែលពិនិត្យឃើញមានវត្តមានHER2។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
មនុស្សពេញវ័យ ប្រើ1ថ្ងៃ1ដង។ នៅលើកដំបូង ប្រើក្នុងកម្រិត840mg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល60នាទី។ ចាប់ពីលើកទី2ទៅ ប្រើក្នុងកម្រិត420mg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល60នាទី។ ទុកគម្លាតរវាងការប្រើម្ដងៗរយៈពេល3សប្ដាហ៍។ ប្រើឱសថនេះរួមជាមួយឱសថប្រឆាំងមហារីកផ្សេងទៀត។
ករណីប្រើនៅក្នុងការព្យាបាលដោយគីមីនៅមុននិងក្រោយការវះកាត់ កំណត់រយៈពេលប្រើប្រាស់ឱសថនេះត្រឹម12ខែ។
ប្រសិនបើរាងកាយរបស់អ្នកជំងឺអាចទ្រាំទ្រនឹងឱសថនេះបាននៅពេលចាក់ជាលើកដំបូង អាចកាត់បន្ថយរយៈពេលព្យួរសេរ៉ូមមកត្រឹម30នាទីបានចាប់ពីការប្រើប្រាស់លើកទី2ទៅ។
ត្រូវប្រើឱសថនេះរួមជាមួយឱសថTrastuzumab និង ឱសថប្រឆាំងជំងឺមហារីកផ្សេងទៀត។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ ។
-
ផលរំខាន
ផលរំខានរួមមាន រាករូស ជ្រុះរោមឬសក់ អស់កម្លាំង ចង់ក្អួត ក្រចកខុសប្រក្រតី បញ្ហាសាច់ដុំ កន្ទួលក្រហម នឿយហត់ ឈឺសាច់ដុំនិងឆ្អឹង រលាកក្នុងមាត់(ពងបែកក្នុងមាត់)។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ក្ដៅខ្លួនខ្លាំងភ្លាមៗ រងាញាក់ ឈឺបំពង់ក (ចំនួនប្លាកែតថយចុះ គ្រាប់ឈាមNeutrophilsថយចុះ)
- ពិបាកដកដង្ហើមភ្លាមៗ កន្ទាលត្រអាក សម្ពាធឈាមចុះទាប បាត់បង់ស្មារតី ហើមបបូរមាត់ អណ្ដាតនិងត្របកភ្នែក ក្ដៅខ្លួន រងាញាក់ ក្អក ចង់ក្អួត វិលមុខ បេះដូងលោតញាប់ (Infusion reaction)
- រមាស់ស្បែកពេញខ្លួន វិលមុខ រមាស់បំពង់ក ពិបាកដកដង្ហើម បេះដូងលោតញាប់ កន្ទាលត្រអាក រងាញាក់ បែកញើស ក្ដៅខ្លួន ស្មារតីដឹងខ្លួនធ្លាក់ចុះ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ក្អកស្ងួត ពិបាកដកដង្ហើម ដង្ហក់ ក្ដៅខ្លួន អស់កម្លាំង (ជំងឺរលាកសួតប្រភេទInterstitial pneumonia)
- ស្មារតីដឹងខ្លួនធ្លាក់ចុះ បាត់បង់ស្មារតី បរិមាណទឹកនោមថយចុះ ពិបាកដកដង្ហើម ដង្ហក់ (Tumor lysis syndrome, TLS)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រភេទAnthracycline - អាចបង្កផលប៉ះពាល់ដល់មុខងារបេះដូង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន គួរប្រើប្រាស់ឱសថនេះក្នុងករណីចាំបាច់ប៉ុណ្ណោះ។ គេមិនច្បាស់អំពីការជ្រៀតចូលនៃឱសថនេះទៅក្នុងទឹកដោះម្ដាយនោះទេ ប៉ុន្តែ អង់ទីករIgGមនុស្សអាចជ្រៀតចូលទៅក្នុងទឹកដោះម្ដាយបាន។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកដោយគីមី។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពទប់ស្កាត់ការកកើតនៃសមាសធាតុHER2/HER3 ដែលជាដំណាក់កាលមួយនៃដំណើរការបង្កើនចំនួននៃកោសិកាមហារីក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp