Peramivir hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលឬបង្ការជំងឺផ្ដាសាយធំ(Influenza) ប្រភេទA និង ប្រភេទB។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      - មនុស្សពេញវ័យ:ប្រើ1ដង300mg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល15នាទីឡើងទៅ (ប្រើតែ1ដង)។ ចំពោះអ្នកជំងឺដែលរោគសញ្ញាអាចវិវត្តទៅជាធ្ងន់ធ្ងរដោយសារមានជំងឹផ្សេងទៀត ប្រើ1ថ្ងៃ1ដង600mg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល15នាទីឡើងទៅ។ ប្រើតែ1ដង ប៉ុន្តែ អាចបន្តប្រើនៅថ្ងៃបន្តបន្ទាប់ទៀត ទៅតាមស្ថានភាពរោគសញ្ញា។

      - កុមារ:ប្រើ1ថ្ងៃ1ដង10mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល15នាទីឡើងទៅ។ ប្រើតែ1ដង ប៉ុន្តែអាចបន្តប្រើនៅថ្ងៃបន្តបន្ទាប់ទៀត ទៅតាមស្ថានភាពរោគសញ្ញា។ កម្រិតអតិបរមាប្រើក្នុង1ដងគឺ600mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      រាករូស ក្អួត គ្រាប់ឈាមសណឺត្រូហ្វីលថយចុះ ប្រូតេអ៊ីនក្នុងទឹកនោម។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ករណីអ្នកជំងឺហឺត ត្រូវប្រើរួមជាមួយឱសថភ្ញោចគ្រឿងទទួលបេតា(β-agonists)។

      ・ការប្រើឱសថនេះនៅពេលលើសពី48ម៉ោងបន្ទាប់ពីកើតមានរោគសញ្ញាផ្ដាសាយធំ ភាគច្រើនមិនបង្ហាញប្រសិទ្ធិភាពព្យាបាលនោះទេ។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងវីរុសផ្ដាសាយធំ(Influenza virus A & B) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមNeuraminidaseដែលស្ថិតនៅលើវីរុស ធ្វើអោយវីរុសដែលកើតថ្មីមិនអាចចេញពីកោសិកាដែលឆ្លងវីរុសនោះដើម្បីបន្តកកើតចំនួននៅកោសិកាផ្សេងទៀតបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp