Pentostatin
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺមហារីកAdult T-cell leukemia lymphoma
- ជំងឺមហារីកHairy cell leukemia។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ជំងឺមហារីកAdult T-cell leukemia lymphoma:
ជាទូទៅ ប្រើ1ដង4~5mg/m2 (ផ្ទៃក្រឡារាងកាយ) ដោយចាក់តាមសរសៃវ៉ែន រៀងរាល់1សប្ដាហ៍ម្ដង ចំនួន4ដង ចាត់ទុកជា1វដ្ត។ អនុវដ្ដដូចគ្នានេះចំនួន2~3វដ្ត។
・ជំងឺមហារីកHairy cell leukemia:
ជាទូទៅ ប្រើ1ដង4~5mg/m2 (ផ្ទៃក្រឡារាងកាយ) ដោយចាក់តាមសរសៃវ៉ែន រៀងរាល់1~2សប្ដាហ៍ម្ដង។
ករណីអ្នកជំងឺមានបញ្ហាតម្រងនោម ត្រូវកំណត់កម្រិតប្រើប្រាស់ទៅតាមCreatinine clearance (Ccr) គឺ៖ ចំពោះCcr 59~40mL/នាទី ត្រូវបន្ថយកម្រិតមកត្រឹម2~4mg/m2 ហើយចំពោះCcr 39~25mL/នាទី ត្រូវបន្ថយកម្រិតមកត្រឹម1~3mg/m2 និង ចាប់ផ្ដើមប្រើពីកម្រិតទាបទៅដោយប្រុងប្រយ័ត្ន។
-
ហាមប្រើ
・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានជំងឺខ្សោយមុខងារតម្រងនោម។
・អ្នកដែលមានជំងឺអុតស្វាយ(ChickenpoxឬVaricella)ឬជំងឺរើម(Herpes zoster)។
・អ្នកដែលកំពុងប្រើប្រាស់ឱសថVidarabineប្រភេទថ្នាំចាក់។
・អ្នកដែលកំពុងប្រើប្រាស់ឱសថCyclophosphamide ឬ ឱសថIfosfamide។
・អ្នកដែលកំពុងប្រើប្រាស់ឱសថFludarabine phosphate។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
ផលរំខានរួមមាន មិនឃ្លានអាហារ ក្ដៅខ្លួន ក្អួត អស់កម្លាំង រោគសញ្ញាខ្វះឈាម ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- រោគសញ្ញាខ្វះឈាម ងាយហូរឈាម ឈាមក្រកក (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)
- បរិមាណទឹកនោម ហើម ឈឺក្បាល (ប៉ះពាល់មុខងារតម្រងនោម)។
-
អន្តរប្រតិកម្ម
・ឱសថVidarabine ប្រភេទថ្នាំចាក់ - អាចធ្វើអោយប៉ះពាល់ដល់មុខងារថ្លើម តម្រងនោម ខួរក្បាល សួតនិងផ្នែកផ្សេងៗទៀតនៃរាងកាយ ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថCyclophosphamide ឱសថIfosfamide - អាចធ្វើអោយប៉ះពាល់ដល់មុខងារស្មារតី ដំណកដង្ហើម សម្ពាធឈាម សួតជាដើម ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថFludarabine phosphate - អាចធ្វើអោយប៉ះពាល់ដល់មុខងារសួតនិងមានគ្រោះថ្នាក់ដល់ជីវិត
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថAllopurinol - អាចធ្វើអោយងាយកើតមានរោគប្រតិកម្ម ដូចជា កន្ទួលក្រហមលើស្បែក។ល។
・ឱសថVidarabine ប្រភេទថ្នាំលាប - ការប្រើឱសថVidarabine ប្រភេទថ្នាំចាក់ អាចធ្វើអោយប៉ះពាល់ដល់មុខងារថ្លើម តម្រងនោម ខួរក្បាល សួតនិងផ្នែកផ្សេងៗទៀតនៃរាងកាយ។
・ឱសថNelarabine - អាចធ្វើអោយសកម្មភាពរបស់ឱសថNelarabineថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅដោះកូនក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលដោយប្រើឱសថនេះ។
・ការប្រើឱសថPentostatinនិងឱសថVidarabineប្រភេទជាថ្នាំចាក់រួមគ្នា អាចបង្កជាផលរំខានធ្ងន់ធ្ងរប៉ះពាល់ដល់មុខងារថ្លើម មុខងារតម្រងនោម ប្រព័ន្ធសរសៃប្រសាទ ជាដើម ដូច្នេះ មិនត្រូវប្រើឱសថទាំងពីរនេះរួមគ្នានោះទេ។
・ការប្រើឱសថនេះរួមជាមួយនឹងឱសថFludarabine phosphate អាចធ្វើអោយប៉ះពាល់ដល់សរីរាង្គសួតធ្ងន់ធ្ងរ ដូច្នេះ ហាមប្រើឱសថទាំងពីរនេះរួមគ្នា។
-
សកម្មភាពឱសថ
ឱសថនេះរារាំងសកម្មភាពនៃអង់ស៊ីមAdenosine deaminaseខ្លាំងក្លា ធ្វើអោយកកើតនូវសារធាតុក្នុងស្រឡាយអាដេណូស៊ីន(Adenosine) ដូចជា Deoxyadenosine ជាដើម ដោយសារធាតុទាំងនោះមានប្រសិទ្ធភាពប្រឆាំងនឹងកោសិកាមហារីក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp