Pentobarbital calcium
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- បំបាត់អាការៈគេងមិនលក់
- រំងាប់អារម្មណ៍នៅពេលមានអារម្មណ៍មិនស្ងប់ឬភ័យ
- ប្រើនៅមុនពេលអនុវត្តការសណ្ដំ
- សម្រួលស្ថានភាពដំណេកនៅក្នុងការព្យាបាលដោយដំណេករយៈពេលវែង (Continuous sleep therapy)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីប្រើនៅក្នុងការបំបាត់អាការៈគេងមិនលក់:
មនុស្សពេញវ័យ:លេប1ដង 50~100mg មុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីប្រើនៅក្នុងការរំងាប់អារម្មណ៍នៅពេលមានអារម្មណ៍មិនស្ងប់ឬភ័យ:
មនុស្សពេញវ័យ:លេប1ដង25~50mg 1ថ្ងៃ2~3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីប្រើនៅមុនពេលអនុវត្តការសណ្ដំ:
មនុស្សពេញវ័យ:លេប1ដង 100~200mg នៅយប់មុនថ្ងៃវះកាត់ និង លេប1ដង 100mgទៀតនៅ1~2ម៉ោងមុនពេលវះកាត់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទBarbiturate។
・អ្នកដែលមានជំងឺប៉ូហ្វីរីនប្រភេទAcute intermittent porphyria។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលមានបញ្ហាបេះដូង។
・អ្នកដែលមានបញ្ហាថ្លើមឬតម្រងនោម។
・អ្នកដែលមានរោគសញ្ញាមុខងារដំណកដង្ហើមចុះខ្សោយ។
・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងសារធាតុឱសថ។ -
ផលរំខាន
ឈឺក្បាល វិលមុខ អស់កម្លាំង ចង់ក្អួត ប៉ះពាល់ក្រពះពោះវៀន ។ល។ នៅពេលប្រើក្នុងកម្រិតខ្ពស់ អាចធ្វើអោយប៉ះពាល់ដល់មុខងារដកដង្ហើម សម្ពាធឈាមចុះទាប ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ចំពោះអាការៈគេងមិនលក់ ជាទូទៅ គេប្រើឱសថនេះនៅពេលចង់បំបាត់អាការៈគេងមិនលក់រយៈពេលខ្លីដែលកើតឡើងភ្លាមៗ។
・ឱសថនេះអាចបង្កើនសកម្មភាពនៃអង់ស៊ីមដែលធ្វើប្រតិកម្មទៅលើឱសថមួយចំនួន ធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនោះថយចុះ។
・ជាប្រភេទឱសថដែលសកម្មភាពឱសថមានរយៈពេលខ្លី។
-
សកម្មភាពឱសថ
ទប់ស្កាត់សកម្មភាពនៃប្រព័ន្ធសរសៃប្រសាទកណ្ដាល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp