Pentetoreotide
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការពិនិត្យSomatostatin receptor scintigraphy ដើម្បីវិនិច្ឆ័យទៅលើជំងឺមហារីកកោសិកាបញ្ចេញអរម៉ូន(Neuroendocrine tumor)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
ជាទូទៅ ឱសថនេះរួមមាន2អំពូល គឺ អំពូលA និង អំពូលB។ អំពូលA មានចំណុះ1.1mL និង មានផ្ទុកIndium chloride (111In) 122MBq។ អំពូលBមានផ្ទុកPentetoreotide 10μg។
- ការលាយឱសថមុនពេលពិនិត្យ: ចាក់បញ្ចូលសូលុយស្យុងក្នុងអំពូលAទៅក្នុងអំពូលB ដោយក្រឡុកលាយ រួចទុកចោលក្រោមសីតុណ្ហភាពធម្មតារយៈពេល30នាទី។
- ការពិនិត្យSomatostatin receptor scintigraphy: ជាទូទៅ ចំពោះមនុស្សពេញវ័យ ប្រើឱសថនេះបរិមាណ 111MBq ចាក់ក្នុងសរសៃវ៉ែន រួចប្រើGamma cameraដើម្បីថតយករូបភាពScintigram នៅរយៈពេល4ម៉ោងនិងនៅ24ម៉ោងបន្ទាប់ពីនោះ។ ប្រសិនបើចាំបាច់ អាចធ្វើការថតScintigramម្ដងទៀតនៅរយៈពេល48ម៉ោងបន្ទាប់ពីនោះ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp