Pentazocine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈឈឺចាប់ដែលកើតមាននៅក្នុងជំងឺមហារីកគ្រប់ប្រភេទ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង25~50mg (Pentazocine)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីត្រូវប្រើឱសថនេះម្ដងទៀត ត្រូវទុកគម្លាតរយៈពេល3~5ម៉ោង។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថPentazocine ឬ ឱសថNaloxone។
・អ្នកដែលមានរបួសផ្នែកក្បាល ឬ អ្នកដែលកំពុងមានអាការៈឡើងសម្ពាធក្នុងក្បាល។
・អ្នកដែលកំពុងមានបញ្ហាផ្នែកប្រព័ន្ធដំណកដង្ហើមធ្ងន់ធ្ងរ ឬ អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពរាងកាយចុះខ្សោយធ្ងន់ធ្ងរ។
-
ផលរំខាន
ផលរំខានរួមមាន ចង់ក្អួត ក្អួត វិលមុខ បែកញើស ងងុយគេង ឡើងកន្ទួលក្រហម ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ទឹកមុខស្លេកខៀវ បែកញើស ងងឹតមុខពេលក្រោកឈរ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ពិបាកដកដង្ហើម (ប៉ះពាល់ប្រព័ន្ធដំណកដង្ហើម)
- មិនអាចបញ្ឈប់ការប្រើប្រាស់ឱសថបាន (រោគសញ្ញាញៀនឱសថ)
- ឈឺបំពង់ក ឈឺក្បាល ឈឺសាច់ដុំ (រោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាមសប្រភេទAgranulocytosis)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថMorphine - អាចធ្វើអោយសកម្មភាពនៃPentazocineកើនឡើង។
・ឱសថបំបាត់ការឈឺចាប់តាមប្រព័ន្ធប្រសាទកណ្ដាល(Buprenorphine hydrochloride, Eptazocine hydrobromide, Butorphanol tartrate ជាដើម), ឱសថប្រភេទBenzodiazepineនិងឱសថរំងាប់អារម្មណ៍ផ្សេងទៀត (Diazepam, Nitrazepam, Medazepam ជាដើម), ឱសថប្រភេទBarbiturate (Phenobarbital ជាដើម), គ្រឿងស្រវឹង - អាចធ្វើអោយសកម្មភាពនៃPentazocineកើនឡើង។
・ឱសថព្យាបាលជំងឺបាក់ទឹកចិត្តដែលមានសកម្មភាពភ្ញោចសរសៃប្រសាទសេរ៉ូតូនីន (Amitriptyline hydrochloride, Safrazine hydrochloride ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង ធ្វើអោយកើតមានអាការៈដូចជា អារម្មណ៍មិនស្ងប់ ចង់ក្អួត បែកញើស ជាដើម។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង វិលមុខ ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
・គ្រឿងស្រវឹងអាចធ្វើអោយកើតមានផលរំខានពីឱសថនេះ ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពទប់ស្កាត់គន្លងនៃការបញ្ជូនសញ្ញាភ្ញោចនៃប្រព័ន្ធប្រសាទកណ្ដាល ដើម្បីបំបាត់អាការៈឈឺចាប់។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp