Pentazocine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      ・អាការៈឈឺចាប់នៅក្នុងជំងឺផ្សេងៗ រួមមាន ជំងឺមហារីកគ្រប់ប្រភេទ ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺដំបៅក្រពះឬគល់ពោះវៀនតូច ជំងឺក្រួសតម្រងនោមនិងនៅផ្លូវនោម ជំងឺរលាកសរសៃអាកទែរលក្ខណៈស្ទះ នៅក្រោយការវះកាត់ នៅពេលប្រើប្រាស់ឧបករណ៍ពិនិត្យក្រពះឬបំពង់នោមឬប្លោកនោម ។

      ・ប្រើនៅមុនពេលអនុវត្តការសណ្ដំ និង ប្រើជាជំនួយនៅក្នុងការអនុវត្តការសណ្ដំ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីប្រើនៅក្នុងការបំបាត់ការឈឺចាប់:

      មនុស្សពេញវ័យ:ប្រើ1ដង15mg ចាក់ក្នុងសាច់ដុំឬក្រោមស្បែក។ បន្ទាប់ពីនោះ អាចចាក់បន្ថែមទៀតដោយទុកគម្លាតរយៈពេល3~4ម៉ោងរវាងការប្រើម្ដងៗ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

      ・ករណីប្រើនៅមុនពេលអនុវត្តការសណ្ដំ និង ប្រើជាជំនួយនៅក្នុងការអនុវត្តការសណ្ដំ:

      ជាទូទៅ ប្រើ30~60mg ចាក់ក្នុងសាច់ដុំ ឬ ក្រោមស្បែក ឬ ចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថPentazocine។

      ・អ្នកដែលមានរបួសផ្នែកក្បាល ឬ អ្នកដែលកំពុងមានអាការៈឡើងសម្ពាធក្នុងក្បាល។

      ・អ្នកដែលកំពុងមានបញ្ហាផ្នែកប្រព័ន្ធដំណកដង្ហើមធ្ងន់ធ្ងរ ឬ អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពរាងកាយចុះខ្សោយធ្ងន់ធ្ងរ។

    • ផលរំខាន

      ផលរំខានរួមមាន ចង់ក្អួត ក្អួត វិលមុខ បែកញើស ងងុយគេង ឡើងកន្ទួលក្រហម ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ទឹកមុខស្លេកខៀវ បែកញើស ងងឹតមុខពេលក្រោកឈរ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ពិបាកដកដង្ហើម (ប៉ះពាល់ប្រព័ន្ធដំណកដង្ហើម)

      - មិនអាចបញ្ឈប់ការប្រើប្រាស់ឱសថបាន (រោគសញ្ញាញៀនឱសថ)

      - ឈឺបំពង់ក ឈឺក្បាល ឈឺសាច់ដុំ (រោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាមសប្រភេទAgranulocytosis)

      - ក្តៅខ្លួន ស្នាមក្រហមលើស្បែក ភ្នែកក្រហម (ជំងឺស្លាប់កោសិកាស្បែក(TEN))

      - សាច់ដុំដៃជើងរួមស្វិត គ្មានកម្លាំងសាច់ដុំ ពិបាកដើរ (បញ្ហាសាច់ដុំទាក់ទងនឹងសរសៃប្រសាទ (Neurogenic muscle disorders))

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថMorphine - អាចធ្វើអោយសកម្មភាពនៃPentazocineកើនឡើង។

      ・ឱសថបំបាត់ការឈឺចាប់តាមប្រព័ន្ធប្រសាទកណ្ដាល(Buprenorphine hydrochloride, Eptazocine hydrobromide, Butorphanol tartrate ជាដើម), ឱសថប្រភេទBenzodiazepineនិងឱសថរំងាប់អារម្មណ៍ផ្សេងទៀត (Diazepam, Nitrazepam, Medazepam ជាដើម), ឱសថប្រភេទBarbiturate (Phenobarbital ជាដើម), គ្រឿងស្រវឹង - អាចធ្វើអោយសកម្មភាពនៃPentazocineកើនឡើង។

      ・ឱសថព្យាបាលជំងឺបាក់ទឹកចិត្តដែលមានសកម្មភាពភ្ញោចសរសៃប្រសាទសេរ៉ូតូនីន (Amitriptyline hydrochloride, Safrazine hydrochloride ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង ធ្វើអោយកើតមានអាការៈដូចជា អារម្មណ៍មិនស្ងប់ ចង់ក្អួត បែកញើស ជាដើម។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ការប្រើនៅមុនពេលសម្រាលកូន អាចធ្វើអោយទារកក្រោយសម្រាលកើតមានអាការៈញៀនឱសថ ដូចជា នៅមិនស្ងៀម គេងមិនលក់ ញ័ដៃជើង ជាដើម។ ម្យ៉ាងទៀត ការប្រើឱសថនេះនៅពេលសម្រាលកូន អាចធ្វើអោយទារកក្រោយសម្រាលកើតមានអាការៈឈប់ដកដង្ហើម។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង វិលមុខ ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・គ្រឿងស្រវឹងអាចធ្វើអោយកើតមានផលរំខានពីឱសថនេះ ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・ការចាក់តាមសាច់ដុំអាចមានឥទ្ធិពលទៅលើតម្លៃCPK ដូច្នេះមិនអនុវត្តការវាស់តម្លៃCPKនោះទេ។

      ・សកម្មភាពខ្សោយជាងMorphine hydrochloride និងមានរយៈពេលខ្លី។

      ・គេមិនសូវប្រើPentazocineនោះទេ ប្រសិនបើឱសថ Morphine hydrochloride អាចប្រើចំពោះអាការៈស្ទះសរសៃឈាមបេះដូងដំណាក់កាលស្រួចស្រាវបាន។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពទប់ស្កាត់គន្លងនៃការបញ្ជូនសញ្ញាភ្ញោចនៃប្រព័ន្ធប្រសាទកណ្ដាល ដើម្បីបំបាត់អាការៈឈឺចាប់។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp