Pentamidine isetionate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកសួតPneumocystis carinii pneumonia (PCP)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីព្យួរសេរ៉ូមតាមសរសៃវ៉ែន:ប្រើ1ថ្ងៃ1ដង 4mg/kg។ លាយឱសថនៅក្នុងទឹកសម្រាប់លាយថ្នាំចាក់3~5mL រួចពង្រាវនៅក្នុងសូលុយស្យុងគ្លុយកូសឬសេរ៉ូមប្រៃចំណុះ50~250mL ហើយព្យួរសេរ៉ូមនោះតាមសរសៃវ៉ែនរយៈពេល1~2ម៉ោង។

      ・ករណីចាក់ក្នុងសាច់ដុំ:ប្រើ1ថ្ងៃ1ដង 4mg/kg។ លាយឱសថនៅក្នុងទឹកសម្រាប់លាយថ្នាំចាក់3mL រួចចាក់ក្នុងសាច់ដុំនៅកន្លែងផ្សេងគ្នាចាប់ពី2កន្លែងឡើងទៅ។

      ・ករណីស្រូបតាមផ្លូវដង្ហើម:លាយឱសថ300~600mgនៅក្នុងទឹកសម្រាប់លាយថ្នាំចាក់(3~5mLសម្រាប់ឱសថ300mg) រួចប្រើឧបករណ៍បាញ់ចំហាយដើម្បីស្រូប(ឧបករណ៍ណេប្រាយហ្ស៉ាដែលអាចបង្កើតភាគល្អិតចាប់ពី5μmចុះជាដើម) អនុវត្ត1ថ្ងៃ1ដងរយៈពេល30នាទី។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថZalcitabine។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថFoscarnet sodium។

      ・ករណីប្រើឱសថនេះទម្រង់ជាការស្រូបតាមផ្លូវដង្ហើម មិនត្រូវអនុវត្តចំពោះអ្នកជំងឺដែលមានបញ្ហាទាក់ទងនឹងដំណកដង្ហើមនោះទេ (កម្រិតPaO2 ក្រោម 60mmHg)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថAmiodarone ប្រភេទថ្នាំចាក់។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp