Penicillamine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis)
- ជំងឺវីលសុន (Wilson disease) ឬ ជំងឺភ្នែកHepatolenticular degeneration
- អាការៈពុលសារធាតុសំណ(Lead, Pb) អាការៈពុលសារធាតុបារត(Mercury, Hg) និង អាការៈពុលសារធាតុទង់ដែង(Copper, Cu)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis):
គេប្រើឱសថនេះ ក្នុងករណីការប្រើប្រាស់ឱសថបំបាត់ការរលាកនិងឈឺចាប់មិនមានប្រសិទ្ធិភាពគ្រប់គ្រាន់។
មនុស្សពេញវ័យ:ចាប់ផ្ដើមប្រើពីកម្រិត1ថ្ងៃ100mg បែងចែកជា1~3ដងក្នុង1ថ្ងៃ លេបនៅចន្លោះពេលបរិភោគអាហារ(ពេលពោះទទេ) រយៈពេលយ៉ាងហោចណាស់4សប្ដាហ៍ រួចបង្កើនកម្រិតម្ដង100mgរៀងរាល់4សប្ដាហ៍ឬយូរជាងនេះ រហូតដល់កម្រិតប្រើជាប្រចាំគឺ1ដង100mg 1ថ្ងៃ1~3ដង ដោយកំណត់យកកម្រិតអប្បបរមាដែលបង្ហាញប្រសិទ្ធិភាពព្យាបាល។ ករណីត្រូវចាប់ផ្ដើមប្រើឡើងវិញបន្ទាប់ពីការផ្អាក ត្រូវផ្ដើមប្រើពីកម្រិតទាបទៅ។ ករណីប្រើក្នុងកម្រិត1ថ្ងៃ300mg នៅមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ថ្ងៃ600mg។ ក្រោយទទួលបានប្រសិទ្ធិភាពឱសថនេះ ត្រូវបន្ថយកម្រិតប្រើប្រាស់តាមដែលអាចធ្វើបានមកត្រឹមកម្រិតអប្បបរមាដែលឱសថនេះបង្ហាញប្រសិទ្ធិភាព។
・ករណីជំងឺវីលសុន (Wilson disease) ឬ ជំងឺភ្នែកHepatolenticular degeneration:
មនុស្សពេញវ័យ:ប្រើក្នុងកម្រិត1ថ្ងៃ1000mg បែងចែកជា1~ច្រើនដងក្នុង1ថ្ងៃ លេបនៅចន្លោះពេលបរិភោគអាហារ(ពេលពោះទទេ)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ ដោយប្រើជាប្រចាំក្នុងកម្រិតចន្លោះ600~1400mg/ថ្ងៃ។ អាចប្រើរៀងរាល់ថ្ងៃឬ2ថ្ងៃម្ដងឬដោយការបង្កើនកម្រិតប្រើប្រាស់បន្តិចម្ដងៗ ទៅតាមស្ថានភាពរបស់អ្នកជំងឺម្នាក់ៗ។
・ករណីអាការៈពុលសារធាតុសំណ(Lead, Pb) អាការៈពុលសារធាតុបារត(Mercury, Hg) អាការៈពុលសារធាតុទង់ដែង(Copper, Cu):
- មនុស្សពេញវ័យ: ប្រើក្នុងកម្រិត1ថ្ងៃ1000mg បែងចែកជាច្រើនដងក្នុង1ថ្ងៃ លេបនៅចន្លោះពេលបរិភោគអាហារ(ពេលពោះទទេ)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ ដោយអាចប្រើក្នុងកម្រិតចន្លោះ600~1400mg/ថ្ងៃ។ អាចប្រើរៀងរាល់ថ្ងៃឬ2ថ្ងៃម្ដងឬដោយការបង្កើនកម្រិតប្រើប្រាស់បន្តិចម្ដងៗ ទៅតាមស្ថានភាពរបស់អ្នកជំងឺម្នាក់ៗ។
- កុមារ:ប្រើក្នុងកម្រិត1ថ្ងៃ20~30mg/kg បែងចែកជាច្រើនដងក្នុង1ថ្ងៃ នៅពេលពោះទទេ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរោគសញ្ញា អាយុ ប្រតិកម្មរបស់អ្នកជំងឺជាដើម ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ1000mg។
-
ហាមប្រើ
ករណីប្រើនៅក្នុងការព្យាបាលជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis):
・អ្នកដែលមានបញ្ហាទាក់ទងនឹងឈាម ឬ អ្នកដែលមានមុខងារផលិតគ្រាប់ឈាមនៃខួរឆ្អឹងកំពុងចុះខ្សោយ។
・អ្នកដែលមានបញ្ហាតម្រងនោម។
・អ្នកដែលមានជំងឹ SLE។
・អ្នកជំងឹស្ថិតក្នុងវ័យកុមារកំពុងលូតលាស់ និង មានបញ្ហាទាក់ទងនឹងមេតាបូលីសនៃជាលិកាតភ្ជាប់(Connective tissue)។
・អ្នកដែលកំពុងប្រើប្រាស់ឱសថដែលផ្ទុកសារធាតុមាស(Au)។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
ករណីប្រើនៅក្នុងការព្យាបាលជំងឺវីលសុន (Wilson disease) និង អាការៈពុលសារធាតុសំណ(Lead, Pb) ឬ សារធាតុបារត(Mercury, Hg) ឬ សារធាតុទង់ដែង(Copper, Cu):
・អ្នកដែលកំពុងប្រើប្រាស់ឱសថដែលផ្ទុកសារធាតុមាស(Au)។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
ករណីប្រើនៅក្នុងការព្យាបាលជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis):
・មនុស្សចាស់។
・អ្នកដែលទើបទទួលការវះកាត់រួចភ្លាមៗ។
・អ្នកដែលកំពុងមានស្ថានភាពរាងកាយទាំងមូលមិនល្អ។
・ស្ត្រីបំបៅដោះកូន។
ករណីប្រើនៅក្នុងការព្យាបាលជំងឺវីលសុន (Wilson disease) និង អាការៈពុលសារធាតុសំណ(Lead, Pb) ឬ សារធាតុបារត(Mercury, Hg) ឬ សារធាតុទង់ដែង(Copper, Cu):
・អ្នកដែលមានបញ្ហាទាក់ទងនឹងឈាម។
・អ្នកដែលមានបញ្ហាតម្រងនោម។
・អ្នកដែលមានជំងឹ SLE។
・អ្នកជំងឹស្ថិតក្នុងវ័យកុមារកំពុងលូតលាស់ និង មានបញ្ហាទាក់ទងនឹងមេតាបូលីសនៃជាលិកាតភ្ជាប់(Connective tissue)។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
ផលរំខានដែលកើតឡើងញឹកញាប់នោះគឺផលប៉ះពាល់ដល់ប្រព័ន្ធឈាម។ ក្រៅពីនោះ អាចកើតមានអាការៈរមាស់ស្បែក កន្ទួលលើស្បែក រោគសញ្ញាក្រពះពោះវៀន ជំងឺទាក់ទងនឹងសាច់ដុំ។ល។
ផលរំខានងាយកើតឡើង ប៉ុន្តែ មានលក្ខណៈស្រាលជាងឱសថដែលជាសមាសធាតុមាស។ ជាពិសេស ឱសថBucillamineអាចធ្វើអោយប៉ះពាល់ដល់មុខងារតម្រងនោម។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងអំឡុងពេលនៃការប្រើប្រាស់ឱសថទាំងនេះ អ្នកជំងឺអាចនឹងចាំបាច់ត្រូវប្រើឱសថវីតាមីនB6 ដើម្បីបំពេញវីតាមីនB6ដែលបាត់បង់ដោយសារការប្រើឱសថទាំងនេះ។
-
សកម្មភាពឱសថ
មិនមានទ្រឹស្ដីជាក់លាក់បង្ហាញអំពីសកម្មភាពនៃឱសថនេះទេ ប៉ុន្តែ គេសន្មតថាឱសថនេះមានសកម្មភាពទៅលើសារធាតុកូឡាជេននៃរាងកាយនិងមានប្រសិទ្ធិភាពកាត់បន្ថយសារធាតុបង្កជំងឺរូម៉ាទីស(Rheumatoid factor) ដែលមានទំនាក់ទំនងទៅនឹងប្រសិទ្ធិភាពប្រឆាំងប្រព័ន្ធភាពស៊ាំនៃឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp