Pemoline
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺបាក់ទឹកចិត្តកម្រិតស្រាល
- ជំងឺទាក់ទងនឹងសរសៃប្រសាទដែលមានរោគសញ្ញាបាក់ទឹកចិត្ត (Depressive neurosis)
- រោគសញ្ញាគេងលក់ភ្លាមៗ ងងុយគេង ជាដើមនៅក្នុងជំងឺងងុយគេងខុសប្រក្រតី (Narcolepsy) ឬ ជំងឺលក្ខណៈងងុយគេងស្រដៀងនឹងជំងឺNarcolepsy។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីប្រើចំពោះជំងឺបាក់ទឹកចិត្តកម្រិតស្រាល និង ជំងឺទាក់ទងនឹងសរសៃប្រសាទដែលមានរោគសញ្ញាបាក់ទឹកចិត្ត (Depressive neurosis):
មនុស្សពេញវ័យ លេប1ថ្ងៃ10~30mg នៅក្រោយអាហារពេលព្រឹក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិរោគសញ្ញារបស់អ្នកជំងឺ។
・ករណីប្រើចំពោះរោគសញ្ញាគេងលក់ភ្លាមៗ ងងុយគេង ជាដើមនៅក្នុងជំងឺងងុយគេងខុសប្រក្រតី (Narcolepsy) ឬ ជំងឺលក្ខណៈងងុយគេងស្រដៀងនឹងជំងឺNarcolepsy:
មនុស្សពេញវ័យ លេប1ថ្ងៃ 20~200mg ដោយបែងចែកជា2ដងក្នុង1ថ្ងៃ នៅក្រោយអាហារពេលព្រឹកនិងក្រោយអាហារថ្ងៃត្រង់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិរោគសញ្ញារបស់អ្នកជំងឺ។
-
ហាមប្រើ
・អ្នកដែលកំពុងមានអាការៈមិនស្ងប់ចិត្ត ភ័យ ស្លន់ស្លោ រវើរវាយ ស្រមើស្រមៃជាដើមហួសហេតុ។
・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។
・អ្នកដែលមានជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង (Hyperthyroidism)។
・អ្នកដែលមានចង្វាក់បេះដូងលឿនខុសប្រក្រតី ឬ មានជំងឺត្បៀតសរសៃឈាមបេះដូង(Angina pectoris) ឬ មានជំងឺរឹងសរសៃអាកទែ(Arteriosclerosis)។
・អ្នកដែលមានជំងឺទាក់ទងនឹងអាការៈសាច់ដុំកន្ត្រាក់ ដូចជាជំងឺប្រកាច់ (Epilepsy)។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp