Pemirolast potassium

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប (ទម្រង់ជាថ្នាំគ្រាប់ និង ថ្នាំម្សៅ):

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺហឺត (Bronchial asthma) និង ជំងឺរលាកច្រមុះលក្ខណៈរោគប្រតិកម្ម។

      ករណីថ្នាំបន្តក់ភ្នែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកភ្នែកដោយសាររោគប្រតិកម្ម(Allergic conjunctivitis) និង ជំងឺSpring catarrhឬVernal conjunctivitis។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:

      ・ជំងឺហឺត (Bronchial asthma):

      - មនុស្សពេញវ័យ:លេប1ដង10mg, 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងពេលល្ងាច(ឬមុនពេលចូលគេង)។

      - កុមារអាយុ5ឆ្នាំ~ក្រោម11ឆ្នាំ:លេប1ដង5mg, 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងពេលល្ងាច(ឬមុនពេលចូលគេង)។

      - កុមារអាយុ11ឆ្នាំឡើងទៅ:លេប1ដង10mg, 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងពេលល្ងាច(ឬមុនពេលចូលគេង)។

      ・ជំងឺរលាកច្រមុះលក្ខណៈរោគប្រតិកម្ម:

      មនុស្សពេញវ័យ:លេប1ដង5mg 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងពេលល្ងាច(ឬមុនពេលចូលគេង)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំលេប:ទម្រង់ជាថ្នាំម្សៅ(0.5%):

      ・ជំងឺហឺត (Bronchial asthma):

      កុមារ:ពិសារ1ដង0.2mg/kg 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ អាចកំណត់កម្រិតប្រើប្រាស់ទៅតាមអាយុរបស់កុមារ ដូចខាងក្រោម។

      - កុមារអាយុ1ឆ្នាំ~ក្រោម5ឆ្នាំ:ពិសារ1ដង2.5mg (ថ្នាំម្សៅត្រូវនឹង0.5g), 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងមុនពេលចូលគេង។

      - កុមារអាយុ5ឆ្នាំ~ក្រោម11ឆ្នាំ:ពិសារ1ដង5.0mg (ថ្នាំម្សៅត្រូវនឹង1.0g), 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងមុនពេលចូលគេង។

      - កុមារអាយុ11ឆ្នាំឡើងទៅ:ពិសារ1ដង10.0mg (ថ្នាំម្សៅត្រូវនឹង2.0g), 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងមុនពេលចូលគេង។

      ・ជំងឺរលាកច្រមុះលក្ខណៈរោគប្រតិកម្ម:

      កុមារ:ពិសារ1ដង0.1mg/kg 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ អាចកំណត់កម្រិតប្រើប្រាស់ទៅតាមអាយុរបស់កុមារ ដូចខាងក្រោម។

      - កុមារអាយុ1ឆ្នាំ~ក្រោម5ឆ្នាំ:ពិសារ1ដង1.25mg (ថ្នាំម្សៅត្រូវនឹង0.25g), 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងមុនពេលចូលគេង។

      - កុមារអាយុ5ឆ្នាំ~ក្រោម11ឆ្នាំ:ពិសារ1ដង2.5mg (ថ្នាំម្សៅត្រូវនឹង0.5g), 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងមុនពេលចូលគេង។

      - កុមារអាយុ11ឆ្នាំឡើងទៅ:ពិសារ1ដង5.0mg (ថ្នាំម្សៅត្រូវនឹង1.0g), 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងមុនពេលចូលគេង។

      ករណីថ្នាំបន្តក់ភ្នែក(0.1%):

      បន្តក់ក្នុងភ្នែក 1ដង1តំណក់ 1ថ្ងៃ2ដង។

    • ហាមប្រើ

      ករណីថ្នាំលេប (ទម្រង់ជាថ្នាំគ្រាប់ និង ថ្នាំម្សៅ):

      ・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp