Pemetrexed sodium hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺមហារីកMalignant mesothelioma

      - ជំងឺមហារីកសួតប្រភេទNon-small-cell Lung Cancerកំពុងវិវត្តឬកើតឡើងម្ដងទៀតដែលមិនអាចវះកាត់បាន។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ជំងឺមហារីកMalignant mesothelioma:

      មនុស្សពេញវ័យ:ប្រើក្នុងកម្រិត1ថ្ងៃ1ដង500mg/m2 (ផ្ទៃក្រឡារាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន រយៈពេល10នាទី។ បន្ទាប់ពីនោះ ផ្អាកការប្រើប្រាស់ឱសថនេះរយៈពេលយ៉ាងហោចណាស់20ថ្ងៃ (1វដ្ត)។ អនុវត្តបែបនេះម្ដងហើយម្ដងទៀត។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។ ត្រូវប្រើឱសថនេះរួមជាមួយឱសថCisplatin។

      ・ជំងឺមហារីកសួតប្រភេទNon-small-cell Lung Cancerកំពុងវិវត្តឬកើតឡើងម្ដងទៀតដែលមិនអាចវះកាត់បាន:

      មនុស្សពេញវ័យ:ប្រើក្នុងកម្រិត1ថ្ងៃ1ដង500mg/m2 (ផ្ទៃក្រឡារាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន រយៈពេល10នាទី។ បន្ទាប់ពីនោះ ផ្អាកការប្រើប្រាស់ឱសថនេះរយៈពេលយ៉ាងហោចណាស់20ថ្ងៃ (1វដ្ត)។ អនុវត្តបែបនេះម្ដងហើយម្ដងទៀត។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរដោយសារសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានបញ្ហាមុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងចុះខ្សោយធ្ងន់ធ្ងរ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      ផលរំខានរួមមាន ក្អួតចង្អោរ មិនឃ្លានអាហារ រលាកពោះវៀនធំ ប៉ះពាល់មុខងារថ្លើម កន្ទួលក្រហមលើស្បែក អស់កម្លាំង ក្ដៅខ្លួន កម្រិតជាតិស្ករក្នុងខ្លួនកើនឡើង ឈឺក្បាល ទល់លាមក រាករូស រលាកក្នុងមាត់(ពងបែកក្នុងមាត់) ពិបាករំលាយអាហារ រមាស់ស្បែក អស់កម្លាំង ស្រកទម្ងន់ អារម្មណ៍ក្ដៅក្នុងខ្លួន ហើម។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ដកដង្ហើមដង្ហក់ ពិបាកដកដង្ហើម ក្ដៅខ្លួន ក្អកគ្មានស្លេស្ម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)

      - រួយខ្លួន ក្ដៅខ្លួន ដង្ហក់ មានស្នាមជាំ ឈាមក្រកក ងាយហូរឈាម (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)

      - ក្ដៅខ្លួន ឈឺក្បាល ក្អួត បាត់បង់ស្មារតី (ជំងឺឆ្លងធ្ងន់ធ្ងរ)

      - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថបំបាត់ការរលាកប្រភេទមិនមែនស្តេរ៉ូអ៊ីត(NSAID) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថPemetrexedកើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថដែលប៉ះពាល់ដល់មុខងារតម្រងនោមឬឱសថដែលត្រូវបញ្ចេញចោលតាមតម្រងនោម (ឱសថProbenecid, ឱសថPenicillin ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថPemetrexedកើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថប្រឆាំងមហារីកប្រភេទផ្សេងទៀត - អាចធ្វើអោយផលប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅដោះកូន។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលដោយប្រើឱសថនេះ។

      ・ដើម្បីកាត់បន្ថយផលរំខានធ្ងន់ធ្ងរពីឱសថនេះ អ្នកជំងឺត្រូវប្រើប្រាស់ឱសថបំប៉នសុខភាព អាស៊ីតហ្វូលីក(Folic acid) និង វីតាមីនB12។

      ・មិនត្រូវប្រើឱសថនេះចំពោះអ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរនោះទេ ព្រោះអាចបង្កគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។

      ・ករណីកើតមានជំងឺរលាកសួតប្រភេទInterstitial pneumonia ដោយសារការប្រើឱសថនេះ(ពិនិត្យតាមការថតកាំរស្មីអ៊ិចជាដើម) អ្នកជំងឺត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះនិងទទួលការព្យាបាលដែលសមស្រប។

    • សកម្មភាពឱសថ

      ឱសថនេះរារាំងសកម្មភាពនៃអង់ស៊ីមជាច្រើននៅក្នុងដំណើរការបំលែងអាស៊ីតហ្វូលិក(Folic acid) ធ្វើអោយរំខានដល់ប្រតិកម្មសំយោគDNAរបស់កោសិកាមហារីក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp