Peginterferon alfa-2a
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ព្យាបាលរោគសញ្ញានៃវីរុសកើនឡើងក្នុងឈាមនៅក្នុងជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC
- ប្រើរួមជាមួយឱសថRibavirin ដើម្បីព្យាបាលរោគសញ្ញានៃវីរុសកើនឡើងក្នុងឈាមនៅក្នុងជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC ចំពោះអ្នកជំងឺដូចខាងក្រោម:
(1) អ្នកដែលមានរោគសញ្ញានៃHCV RNAកើនឡើងខ្ពស់នៅក្នុងឈាមនៃSerogroup 1(Genotype I (Ia) ឬII (Ib))
(2) អ្នកដែលមិនទទួលបានប្រសិទ្ធិភាពពីការព្យាបាលដោយប្រើឱសថអ៊ីនតាហ្វេរ៉ុន(Interferon)តែឯង ឬ អ្នកដែលមានរោគសញ្ញារើឡើងវិញម្ដងទៀតបន្ទាប់ពីការព្យាបាលដោយប្រើឱសថអ៊ីនតាហ្វេរ៉ុន(Interferon)តែឯង។
- ប្រើរួមជាមួយឱសថRibavirin ដើម្បីព្យាបាលរោគសញ្ញានៃវីរុសកើនឡើងក្នុងឈាមនៅក្នុងជំងឺក្រិនថ្លើមលក្ខណៈនៅអាចដំណើរការមុខងារបាន(Compensated liver cirrhosis)ប្រភេទC។
- ព្យាបាលរោគសញ្ញានៃវីរុសកើនឡើងក្នុងឈាមនៅក្នុងជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទBដំណាក់កាលសកម្ម។
-
កម្រិតប្រើប្រាស់
សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។
-
ហាមប្រើ
・អ្នកដែលកំពុងប្រើប្រាស់ឱសថឫសឈើឈ្មោះ Sho-saiko-to។
・អ្នកដែលធ្លាប់មានជំងឺរលាកសួតប្រភេទ Interstitial pneumonia។
・អ្នកដែលមានជំងឺរលាកថ្លើមដោយសារបញ្ហាប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង(Autoimmune hepatitis)។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថអ៊ីនតាហ្វេរ៉ុន(Interferon)ផ្សេងទៀត។
・ទារកកើតមិនគ្រប់ទម្ងន់ ទារកទើបកើត ទារកក្រោមអាយុ1ឆ្នាំ ក្មេងក្រោមអាយុ3ឆ្នាំ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថជីវៈ រួមមាន វ៉ាក់សាំង ជាដើម។
-
ផលរំខាន
ផលរំខានរួមមាន ឈឺក្បាល ក្ដៅខ្លួន អស់កម្លាំង ប្រតិកម្មនៅកន្លែងចាក់ រមាស់ស្បែក ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ដង្ហក់ ពិបាកដកដង្ហើម ក្ដៅខ្លួន ក្អក មានស្លេស្ម ចុះទម្ងន់ បាត់បង់ចំណង់អាហារ (រលាកសួតប្រភេទInterstitial pneumonia ជាដើម)
- ក្រៀមក្រំ គេងមិនលក់ អារម្មណ៍មិនស្ងប់ អន្ទះអន្ទែង មិនមានកម្លាំងចិត្តធ្វើអ្វី (ជំងឺបាក់ទឹកចិត្ត អារម្មណ៍ចង់សម្លាប់ខ្លួន អារម្មណ៍រីករាយខ្លាំងខុសប្រក្រតី ងាយប្រើអំពើហឹង្សា)
- បេះដូងលោតញាប់ ដង្ហក់ ឈឺក្បាល ហ៊ឹងត្រចៀក វិលមុខ រួយខ្លួន ឈាមច្រមុះ ស្នាមជាំស្វាយលើស្បែក ឈាមតាមអញ្ចាញធ្មេញ ងាយហូរឈាម ពិបាកឃាត់ឈាម ក្ដៅខ្លួន ឈឺបំពង់ក (រោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាមឬចំនួនប្លាកែត)
- ឈាមតាមអញ្ចាញធ្មេញ ឈាមច្រមុះ ក្ដៅខ្លួន ហូរឈាមក្រោមស្បែក ស្នាមជាំពណ៌ស្វាយ អាការៈខ្វះឈាម ដង្ហក់ ពិបាកដកដង្ហើម ភ្នែកនិងស្បែកប្រែពណ៌លឿង ទឹកនោមពណ៌លឿង ស្មារតីដឹងខ្លួនធ្លាក់ចុះ ពិបាកផ្ដុំអារម្មណ៍ ស្ពឹក បរិមាណទឹកនោមថយចុះ សាច់ដុំកន្ត្រាក់ ហើម (ជំងឺThrombotic thrombocytopenic purpura(TTP), ជំងឺHemolytic uremic syndrome(HUS))
- ចង់ក្អួត ក្អួត បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង ទឹកនោមមានពណ៌ដិត រមាស់ស្បែក រួយខ្លួន (រលាកថ្លើមកាន់តែធ្ងន់ធ្ងរ មុខងារថ្លើមមានបញ្ហា)
・ចង់ក្អួត ក្អួត រួយខ្លួន បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង ទឹកនោមពណ៌ត្នោត វិលមុខ ងងឹតមុខពេលក្រោកឈរ ឆាប់ហត់ ធ្ងន់ក្បាល បេះដូងលោតញាប់ឬដង្ហក់ពេលធ្វើចលនា ឈាមតាមអញ្ចាញធ្មេញ ហូរឈាមក្រោមស្បែក ឈាមច្រមុះ ក្ដៅខ្លួន ឈឺពោះ លាមកមានលាយឈាម រាករូស ឈឺសន្លាក់ រឹងដៃនៅពេលព្រឹក ស្នាមក្រហមរាងមេអំបៅនៅលើមុខ ឈឺសរសៃឈាម ស្នាមជាំស្វាយលើស្បែក ហើម ភ្នែកក្រហម ចាំងពន្លឺ មានចំណុចមើលមិនឃើញនៅក្នុងគំហើញ មើលមិនសូវច្បាស់ ហ៊ឹងត្រចៀក ស្ដាប់មិនសូវលឺ ឈឺក្បាល ជ្រុះរោមឬសក់ សក់ស្កូវ ស្នាមពណ៌សនៅលើស្បែក (រោគសញ្ញាដែលទាក់ទងនឹងប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង)
- ពិបាកដកដង្ហើម ដង្ហក់ បេះដូងលោតញាប់នៅពេលធ្វើចលនា ជីពចរដើរលឿន ដកដង្ហើមស្រួលនៅពេលអង្គុយជាជាងពេលទម្រេតខ្លួន ឈឺទ្រូង ថប់ទ្រូងដូចគេរឹតឬសង្កត់ ហើមពេញខ្លួន រួយខ្លួន បែកញើស វិលមុខ ក្ដៅខ្លួន បាត់បង់ស្មារតី (ជំងឺសាច់ដុំបេះដូង បេះដូងចុះខ្សោយ ជំងឺត្បៀតឬស្ទះសរសៃឈាមបេះដូង ជំងឺទាក់ទងនឹងចង្វាក់បេះដូង រលាកស្រោមបេះដូង)
- ក្ដៅខ្លួនខ្លាំង រងាញាក់ ឈឺសន្លាក់ ឈឺសាច់ដុំ (អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis))
- ចង់ក្អួត ក្អួត ស្ពឹកមួយចំហៀង ស្ពឹកដៃជើង មិនអាចគ្រប់គ្រងចលនានៃពាក់កណ្ដាលខ្លួន ពិបាកនិយាយ ឈឺក្បាល ស្មារតីដឹងខ្លួនធ្លាក់ចុះ ពិបាកផ្ដុំអារម្មណ៍គិត បាត់បង់ស្មារតី (ស្ទះសរសៃឈាមឬហូរឈាមក្នុងខួរក្បាល)
- ឈឺទ្រូង បែកញើស ស្មារតីដឹងខ្លួនធ្លាក់ចុះ ក្អក ក្ដៅខ្លួន ពិបាកដកដង្ហើម (ស្ទះសរសៃឈាមនៅក្នុងសួត)
- វង្វេងវង្វាន់ មើលឃើញរូបភាពឬលឺសម្លេងដែលមិនមានពិត ភ្លេចភ្លាំង មិនស្គាល់ទីកន្លែងឬពេលវេលា ភ្លេចឈ្មោះខ្លួនឯងឬអ្នកធ្លាប់ស្គាល់ (បញ្ហាស្មារតី ជំងឺប្រកាច់)
- ស្ងួតក ផឹកទឹកច្រើន នោមច្រើន អស់កម្លាំង ចុះទម្ងន់ (ទឹកនោមផ្អែម)
- ហើមក្រពេញទីរ៉ូអ៊ីត គេងមិនលក់ ចុះទម្ងន់ ងាយបែកញើស ភ្នែកលៀន បេះដូងលោតញាប់ ញ័រដៃ រួយខ្លួន ការធ្វើចលនាឬការនិយាយមានលក្ខណៈយឺត ហើម ឆាប់រងា (ក្រពេញទីរ៉ូអ៊ីតមានបញ្ហា)
- ក្ដៅខ្លួន ភ្នែកក្រហម រលាត់ក្នុងភ្នែក ដំបៅក្នុងមាត់ រលាត់ជុំវិញមាត់ ស្នាមក្រហមនិងប៉ោងកណ្ដាលនៅលើស្បែក ពងទឹកលើស្បែក ឈឺសន្លាក់ (Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))
- រមាស់ស្បែក ក្រមរស្បែក ស្បែកស្ងួត (ជំងឺPsoriasis)
- ស្មារតីដឹងខ្លួនធ្លាក់ចុះ ហើមភ្នែក ឆាប់ហត់ បរិមាណទឹកនោមថយចុះ ឈឺក្បាល រួយខ្លួន ពិបាកដកដង្ហើម ហើមខ្លួន (បញ្ហាតម្រងនោម)
- លាមកមានលាយឈាម លាមកពណ៌ខ្មៅ ចង់ក្អួត ក្អួត ក្អួតចេញឈាម ឈឺពោះ ក្រហាយទ្រូង ឈឺក្រពះ ឈឺខ្នង ក្ដៅខ្លួន រាករូស (ហូរឈាមឬដំបៅនៅប្រដាប់រំលាយអាហារ រលាកពោះវៀនធំដោយសារបញ្ហាចរន្តឈាម)
- បែកញើស វិលមុខ ពិបាកផ្ដុំអារម្មណ៍គិត ទឹកមុខស្លេកស្លាំង ដង្ហក់ (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock))
- ភ្នែកមើលឃើញមិនសូវច្បាស់ មានចំណុចខ្មៅនៅក្នុងគំហើញ (ជំងឺរេទីន)។
-
អន្តរប្រតិកម្ម
・ឱសថឫសឈើឈ្មោះSho-saiko-to - អាចធ្វើអោយកើតមានជំងឺរលាកសួតប្រភេទInterstitial pneumonia។ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថTheophylline, ឱសថAntipyrine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។
・ការព្យាបាលដោយទប់ស្កាត់សកម្មភាពនៃប្រព័ន្ធភាពស៊ាំ - អាចធ្វើអោយប្រសិទ្ធិភាពនៃការព្យាបាលថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ករណីប្រើរួមជាមួយឱសថRibavirin ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នចំពោះផលប៉ះពាល់ធ្វើអោយកើតមានជំងឺរលាកសួតប្រភេទ Interstitial pneumonia ឬ ធ្វើអោយអ្នកជំងឺកើតមានអារម្មណ៍ចង់សម្លាប់ខ្លួន។
・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង វិលមុខ វង្វេង អស់កម្លាំង ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
・ជាទូទៅ ឱសថនេះប្រើចំពោះជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC ជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទBដំណាក់កាលកើតមានអាការៈ ព្រមទាំងប្រើរួមជាមួយឱសថRibavirinក្នុងការព្យាបាលជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC និង ជំងឺក្រិនថ្លើមលក្ខណៈនៅអាចដំណើរការមុខងារបាន(Compensated liver cirrhosis)ប្រភេទC។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងគ្រឿងទទួលអ៊ីនតាហ្វេរុនអាល់ហ្វា(Interferon α) ដើម្បីជម្រុញការសំយោគសារធាតុStat dimerនិងសារធាតុISGF3 ព្រមទាំងសារធាតុមួយចំនួនផ្សេងទៀតដែលសំយោគពីសែននៅក្នុងកោសិកា។ ជាលទ្ធផល ឱសថនេះមានប្រសិទ្ធិភាពប្រឆាំងវីរុស និង ទប់ស្កាត់ការកើនឡើងនៃកោសិកាមហារីក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp