Pasireotide pamoate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ស្ថានភាពនៃការបញ្ចេញអរម៉ូនលូតលាស់(Growth hormone)ឬសារធាតុIGF-I (Somatomedin C) ហួសហេតុ និង រោគសញ្ញាផ្សេងៗ នៅក្នុងជំងឺដូចជា: ជំងឹAcromegaly ជំងឹPituitary gigantism (ករណីការព្យាបាលដោយការវះកាត់មិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ឬពិបាកអនុវត្ត)
- ជំងឹCushing's disease (ករណីការព្យាបាលដោយការវះកាត់មិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ឬពិបាកអនុវត្ត)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីប្រើចំពោះជំងឹAcromegaly និង ជំងឹPituitary gigantism :
មនុស្សពេញវ័យ ប្រើក្នុងកម្រិត 1ដង 40mg រៀងរាល់4សប្ដាហ៍ម្ដង រយៈពេល3ខែ ដោយចាក់ក្នុងសាច់ដុំនៃត្រគាក។ បន្ទាប់ពីនោះ ប្រើក្នុងកម្រិត20mg ឬ 40mg ឬ 60mg រៀងរាល់4សប្ដាហ៍ម្ដង ប្រែប្រួលទៅតាមស្ថានភាពរបស់អ្នកជំងឹ។
・ករណីប្រើចំពោះជំងឺCushing's disease:
មនុស្សពេញវ័យ ប្រើក្នុងកម្រិត 1ដង 10mg រៀងរាល់4សប្ដាហ៍ម្ដងដោយចាក់ក្នុងសាច់ដុំនៃត្រគាក។ អាចបង្កើនកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឹ ប៉ុន្តែ កម្រិតប្រើអតិបរមាគឺ 40mg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ (Child-Pugh ប្រភេទC)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp