Paroxetine hydrochloride hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      <ថ្នាំលេប ប្រភេទរយៈពេលសកម្មភាពធម្មតា>

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺឬអាការៈបាក់ទឹកចិត្ត (Depression)

      - ជំងឺស្មារតីObsessive–compulsive disorder (OCD)

      - អាការៈភ័យស្លន់ស្លោភ្លាមៗ (Panic disorder)

      - ជំងឺខ្លាចសង្គម(Social Anxiety Disorder, SAD)

      - ជំងឺតានតឹងផ្នែកស្មារតីក្រោយទទួលរងរបួសផ្នែករាងកាយ (Post-traumatic stress disorder)។

      <ថ្នាំលេប ប្រភេទរយៈពេលសកម្មភាពវែង (CR)>

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឬអាការៈបាក់ទឹកចិត្ត (Depression)

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      <ប្រភេទរយៈពេលសកម្មភាពធម្មតា>

      ・ករណីជំងឺឬអាការៈបាក់ទឹកចិត្ត:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង20~40mg ក្រោយអាហារពេលល្ងាច។ ចាប់ផ្ដើមដោយប្រើក្នុងកម្រិត1ដង10~20mg និង បង្កើនកម្រិតម្ដង10mg/ថ្ងៃ រៀងរាល់1សប្ដាហ៍។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ40mg។

      ・ករណីអាការៈភ័យស្លន់ស្លោភ្លាមៗ (Panic disorder):

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង30mg ក្រោយអាហារពេលល្ងាច។ ចាប់ផ្ដើមដោយប្រើក្នុងកម្រិត1ដង10mg និង បង្កើនកម្រិតម្ដង10mg/ថ្ងៃ រៀងរាល់1សប្ដាហ៍។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ30mg។

      ・ករណីជំងឺObsessive compulsive disorder(OCD):

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង40mg ក្រោយអាហារពេលល្ងាច។ ចាប់ផ្ដើមដោយប្រើក្នុងកម្រិត1ដង20mg និង បង្កើនកម្រិតម្ដង10mg/ថ្ងៃ រៀងរាល់1សប្ដាហ៍។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ50mg។

      ・ករណីជំងឺខ្លាចសង្គម(Social Anxiety Disorder, SAD):

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង20mg ក្រោយអាហារពេលល្ងាច។ ចាប់ផ្ដើមដោយប្រើក្នុងកម្រិត1ដង10mg និង បង្កើនកម្រិតម្ដង10mg/ថ្ងៃ រៀងរាល់1សប្ដាហ៍។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ40mg។

      ・ករណីជំងឺតានតឹងផ្នែកស្មារតីក្រោយទទួលរងរបួសផ្នែករាងកាយ (Post-traumatic stress disorder):

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង20mg ក្រោយអាហារពេលល្ងាច។ ចាប់ផ្ដើមដោយប្រើក្នុងកម្រិត1ដង10~20mg និង បង្កើនកម្រិតម្ដង10mg/ថ្ងៃ រៀងរាល់1សប្ដាហ៍។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ40mg។

      <ប្រភេទរយៈពេលសកម្មភាពវែង (CR)>

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1ដង12.5mg ក្រោយអាហារពេលល្ងាច។ បន្ទាប់ពីនោះ ប្រើរយៈពេល1សប្ដាហ៍ឡើងទៅ ដើម្បីបង្កើនកម្រិតប្រើប្រាស់រហូតដល់1ថ្ងៃ25mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ដោយមិនអោយលើសពី50mg/ថ្ងៃ ហើយត្រូវប្រើ1ថ្ងៃ1ដងក្រោយអាហារពេលល្ងាច។ ការបង្កើនកម្រិតម្ដងៗ ត្រូវទុកគម្លាតយ៉ាងហោចណាស់1សប្ដាហ៍ និង ត្រូវបង្កើនម្ដង12.5mg/ថ្ងៃ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឬស្ថិតក្នុងអំឡុងពេល14ថ្ងៃបន្ទាប់ពីបញ្ឈប់ការប្រើប្រាស់ឱសថប្រភេទMonoamine oxidase inhibitors (Selegiline hydrochloride, Rasagiline mesilate)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថPimozide។

    • ផលរំខាន

      បណ្ដុំរោគសញ្ញាសេរ៉ូតូនីន(Serotonin syndrome)(វង្វេងវង្វាន់ បែកញើស រវើរវាយជាដើម) បណ្ដុំរោគសញ្ញាNeuroleptic malignant syndrome សាច់ដុំកន្ត្រាក់ បណ្ដុំរោគសញ្ញាSIADH ផលប៉ះពាល់មុខងារថ្លើមធ្ងន់ធ្ងរ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・អ្នកជំងឺអាចកើតមានបំណងចង់សម្លាប់ខ្លួន ដូច្នេះ ត្រូវតាមដានសកម្មភាពរបស់អ្នកជំងឺអោយបានដិតដល់ ក្នុងអំឡុងពេលនៃការព្យាបាល។

    • សកម្មភាពឱសថ

      ទប់ស្កាត់ការស្រូបចូលវិញនៃសារធាតុសេរ៉ូតូនីនទៅក្នុងកោសិកាសរសៃប្រសាទ ធ្វើអោយកំហាប់នៃសេរ៉ូតូនីននៅចន្លោះសរសៃប្រសាទកើនឡើង ហើយតាមរយៈការប្រើជាបន្តបន្ទាប់ អាចធ្វើអោយគ្រឿងទទួលនៃសារធាតុនេះថយចុះ។ ជាលទ្ធផល អាការៈបាក់ទឹកចិត្តនិងអារម្មណ៍មិនស្ងប់នឹងល្អប្រសើរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp