Paromomycin sulfate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្លងប៉ារ៉ាស៊ីតអាមីបនៅពោះវៀន (Intestinal amebiasis)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ1500mg ដោយបែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ ប្រើឱសថនេះរយៈពេល10ថ្ងៃ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រឆាំងបាក់តេរីប្រភេទអាមីណូគ្លីកូសាយ (Aminoglycoside antibiotics) ផ្សេងទៀត ឬ សារធាតុBacitracin។
・អ្នកដែលមានជំងឺស្ទះពោះវៀន (Ileus)។
-
ផលរំខាន
ផលរំខានរួមមាន រាករូស មិនសូវឃ្លានអាហារ ចង់ក្អួត ក្អួត ឈឺពោះ ស្រូបសារធាតុចិញ្ចឹមមិនសូវបានល្អ ពិបាករំលាយអាហារ រលាកលំពែង ឈឺក្បាល វិលមុខ ពិបាកស្ដាប់លឺ កន្ទាលត្រអាក កន្ទួលក្រហម នោមលាយឈាម។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- បរិមាណទឹកនោមថយចុះ ហើមមុខ អស់កម្លាំងពេញខ្លួន (ប៉ះពាល់មុខងារតម្រងនោម)
- វិលមុខលក្ខណៈវិលខ្ញាល់ ពិបាកស្ដាប់លឺ (ប៉ះពាល់សរសៃប្រសាទខួរក្បាលទី8)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលអាចប៉ះពាល់ដល់សរីរាង្គស្ដាប់ឬតម្រងនោម (ឱសថKanamycin, ឱសថGentamicin, ឱសថColistin, ឱសថFurosemide ជាដើម) - អាចធ្វើអោយរោគសញ្ញានៃផលប៉ះពាល់ដល់សរីរាង្គស្ដាប់ឬតម្រងនោមកើតឡើង។
・ឱសថស្ពឹកឬសណ្ដំ, ឱសថបន្ធូរការកន្ត្រាក់នៃសាច់ដុំ (ឱសថTubocurarine, ឱសថPancuronium bromide, ឱសថVecuronium bromide, ឱសថTolperisone, ឱសថBotulinum toxin typeA ជាដើម) - អាចប៉ះពាល់ដល់ប្រព័ន្ធដំណកដង្ហើម។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់ប៉ុណ្ណោះ។ ម្យ៉ាងទៀត ស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើវិធីពន្យារកំណើតក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
・ស្ត្រីបំបៅដោះកូន ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងរីបូសូម30s ដើម្បីទប់ស្កាត់ដំណើរការសំយោគប្រូតេអ៊ីននៅក្នុងកោសិកានៃមេរោគ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp