Para butylaminobenzoyldiethylaminoethanol hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖
- បង្កអាការៈស្ពឹកនៅតាមផ្នែកនៃរាងកាយ (Conduction anesthesia, Infiltration anesthesia, Surface anesthesia)។
- បង្កអាការៈស្ពឹកនៅក្នុងការព្យាបាលមាត់ធ្មេញ (Conduction anesthesia, Infiltration anesthesia)។
-
កម្រិតប្រើប្រាស់
ថ្នាំម្សៅ:
ជ្រើសរើសកំហាប់នៃឱសថ និង កំណត់កម្រិតប្រើប្រាស់អោយបានត្រឹមត្រូវ សម្រាប់វិធីស្ពឹកនីមួយៗ។
・ចំពោះConduction anesthesia: កម្រិតប្រើអតិបរមាជាទូទៅ គឺ 30mg/ដង។ ប្រើឱសថនេះទម្រង់ជាថ្នាំចាក់កំហាប់0.1%ដែលមានលាយ Adrenaline ដោយជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត2~20mg (កម្រិតនៃPara butylaminobenzoyldiethylaminoethanol hydrochloride)។
・ចំពោះInfiltration anesthesia: កម្រិតប្រើអតិបរមាជាទូទៅ គឺ 50mg/ដង។ ប្រើឱសថនេះទម្រង់ជាថ្នាំចាក់កំហាប់0.05~0.25%ដែលមានលាយ Adrenaline ដោយជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត5~50mg (កម្រិតនៃPara butylaminobenzoyldiethylaminoethanol hydrochloride)។
・ចំពោះSurface anesthesia: ប្រើឱសថនេះទម្រង់ជាសូលុយស្យុងកំហាប់0.3~0.5%ដែលមានលាយ Adrenaline ដោយជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត30mg (កម្រិតនៃPara butylaminobenzoyldiethylaminoethanol hydrochloride)ចុះក្រោម។ ករណីប្រើនៅក្នុងការព្យាបាលភ្នែក ប្រើឱសថនេះទម្រង់ជាសូលុយស្យុងកំហាប់0.3~0.5% ដោយបន្តក់ក្នុងភ្នែកចំនួន 1~3តំណក់។
・ចំពោះការបង្កអាការៈស្ពឹកនៅក្នុងការព្យាបាលមាត់ធ្មេញ: ប្រើឱសថនេះទម្រង់ជាថ្នាំចាក់កំហាប់0.25%ដែលមានលាយ Adrenaline ដោយជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត2.5~6.25mg (កម្រិតនៃPara butylaminobenzoyldiethylaminoethanol hydrochloride)សម្រាប់Conduction anesthesia ហើយប្រើក្នុងកម្រិត1.25~5mg (កម្រិតនៃPara butylaminobenzoyldiethylaminoethanol hydrochloride)សម្រាប់Infiltration anesthesia។
គ្រប់ករណីទាំងអស់ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមប្រភេទជំងឺ អាយុ ផ្នែកនៃរាងកាយ ជាលិកា រោគសញ្ញា និង ស្ថានភាពរាងកាយរបស់អ្នកជំងឺ។
-
ហាមប្រើ
មិនត្រូវប្រើចំពោះអ្នកជំងឺដូចខាងក្រោមនេះទេ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬថ្នាំស្ពឹកប្រភេទបេនហ្សូអាត(Benzoate) (លើកលែងឱសថCocaine)។
ករណីប្រើចំពោះអ្នកជំងឺដូចខាងក្រោម មិនត្រូវបន្ថែមឱសថកន្ត្រាក់សរសៃឈាម(Adrenaline, Noradrenaline)ទេ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថកន្ត្រាក់សរសៃឈាម(Adrenaline, Noradrenaline)។
・អ្នកដែលមានជំងឺលើសសម្ពាធឈាម ជំងឺរឹងសរសៃអាកទែ(Arteriosclerosis) ជំងឺខ្សោយមុខងារបេះដូង(Heart failure) ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង(Hyperthyroidism) ជំងឺទឹកនោមផ្អែម រោគសញ្ញាកន្ត្រាក់សរសៃឈាម ជាដើម។
・អ្នកដែលត្រូវទទួលថ្នាំស្ពឹកនៅត្រចៀក ម្រាមដៃជើង ឬ ប្រដាប់ភេទបុរស(Penis)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp