Papaverine hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ព្យាបាលរោគសញ្ញានៃការកន្ត្រាក់សាច់ដុំរលោងនៅសរីរាង្គខាងក្នុងរាងកាយ ចំពោះអ្នកដែលមានជំងឺរលាកក្រពះ ឬ អ្នកដែលមានជំងឺទាក់ទងនឹងផ្លូវទឹកប្រមាត់(បំពង់ទឹកប្រមាត់ ថង់ទឹកប្រមាត់)។

      - ព្យាបាលរោគសញ្ញាផ្សេងៗនិងពង្រីកសរសៃឈាម ចំពោះអ្នកដែលមានជំងឺស្ទះសរសៃឈាមអាកទែរដោយសារកំណកឈាមលក្ខណៈស្រួចស្រាវ(Acute arterial occlusion) ឬ ជំងឺស្ទះកំណកឈាមក្នុងសួតលក្ខណៈស្រួចស្រាវ(Acute pulmonary embolism) ឬ ជំងឺទាក់ទងនឹងប្រព័ន្ធចរន្តឈាមក្នុងរាងកាយ ឬ ជំងឺទាក់ទងនឹងចរន្តឈាមក្នុងបេះដូង។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ដង30~50mg 1ថ្ងៃ100~200mg ចាក់ក្រោមស្បែក។ អាចប្រើដោយចាក់ក្នុងសាច់ដុំក៏បាន។ ចំពោះជំងឺស្ទះសរសៃឈាមអាកទែរដោយសារកំណកឈាមលក្ខណៈស្រួចស្រាវ(Acute arterial occlusion) ប្រើ1ដង50mg ចាក់ក្នុងសរសៃឈាមអាកទែរ។ ចំពោះជំងឺស្ទះកំណកឈាមក្នុងសួតលក្ខណៈស្រួចស្រាវ(Acute pulmonary embolism) ប្រើ1ដង50mg ចាក់ក្នុងសរសៃឈាមវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺស្ទះការបញ្ជូនសញ្ញរវាងថតលើនិងថតក្រោមនៃបេះដូង(Atrioventricular block, AV block)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម បេះដូងលោតញាប់ សម្ពាធឈាមកើនឡើង វិលមុខ ងងុយគេង ឈឺក្បាល ទល់លាមក ស្ងួតក បាត់បង់ចំណង់អាហារ ឈឺចុងដង្ហើម មុខក្រហម បែកញើស ប៉ះពាល់មុខងារថ្លើម ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ដកដង្ហើមរាក់ៗ ពិបាកដកដង្ហើម (ប៉ះពាល់ដល់ប្រព័ន្ធដំណកដង្ហើម)។(ករណីថ្នាំចាក់)

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថLevodopa - អាចធ្វើអោយសកម្មភាពនៃឱសថLevodopaថយចុះ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពបន្ធូរការកន្ត្រាក់នៃសាច់ដុំរលោងគ្រប់ប្រភេទ ជាពិសេសសាច់ដុំដែលកំពុងតែមានការកន្ត្រាក់ខុសប្រក្រតី។ ប្រសិទ្ធិភាពបន្ធូរការកន្ត្រាក់នេះ រួមមាន សាច់ដុំរលោងនៅតាមសរីរាង្គដូចជា ក្រពះ បំពង់ទឹកប្រមាត់ជាដើម និង រួមទាំង សាច់ដុំរលោងនៅតាមសរសៃឈាមផងដែរ ធ្វើអោយសរសៃឈាមរីកធំនិងបរិមាណចរន្តឈាមកើនឡើង។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp