Panthenol
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- បង្ការ និង ព្យាបាលជំងឺខ្វះវីតាមីនអាស៊ីតប៉ាន់តូតេនិច (Pantothenic acid)។
- បំពេញតម្រូវការវីតាមីនអាស៊ីតប៉ាន់តូតេនិចនៅក្នុងរាងកាយ សម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាពដូចជា មានជំងឺដែលធ្វើអោយរាងកាយអស់ថាមពលច្រើន ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន មានជំងឺកើនឡើងនៃមុខងារក្រពេញទីរ៉ូអ៊ីត។ល។
- ជំងឺដែលអាចទាក់ទងនឹងការខ្វះឬមេតាបូលីសខុសប្រក្រតីនៃវីតាមីនអាស៊ីតប៉ាន់តូតេនិចនៅក្នុងរាងកាយ រួមមាន ៖ រលាកស្បែកដោយសារការប៉ះពាល់ ស្បែកឡើងកន្ទួលក្រហមលក្ខណៈស្រួចស្រាវឬរ៉ាំរ៉ៃ អាការៈស្ពឹកពោះវៀនក្រោយការវះកាត់ រោគសញ្ញានៃផលរំខានពីការប្រើប្រាស់ឱសថប្រឆាំងបាក់តេរីStreptomycinនិងKanamycin(បង្ការនិងព្យាបាលរោគសញ្ញាទាំងនេះ)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ដង20~100mg 1ថ្ងៃ1~2ដង ចាក់ក្រោមស្បែក ក្នុងសាច់ដុំ ឬ ចាក់តាមសរសៃវ៉ែន។ ចំពោះអាការៈស្ពឹកពោះវៀនក្រោយការវះកាត់ ប្រើ1ដង50~500mg 1ថ្ងៃ1~3ដង និង អាចប្រើដល់6ដងករណីចាំបាច់ ដោយចាក់ក្រោមស្បែក ក្នុងសាច់ដុំ ឬ ចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលកំពុងមានជំងឺឈាមក្រកកលក្ខណៈតំណពូជ(Hemophilia)។
-
ផលរំខាន
ផលរំខានរួមមាន ឈឺពោះ រាករូស។ល។
-
សកម្មភាពឱសថ
ឱសថនេះនឹងត្រូវបំលែងទៅជាអាស៊ីតប៉ាន់តូតេនិច(Pantothenic acid)បន្ទាប់ពីចូលទៅក្នុងរាងកាយ។ អាស៊ីតប៉ាន់តូតេនិច(Pantothenic acid)នឹងក្លាយជាធាតុផ្សំដើម្បីបង្កើតបានជាកូអង់ស៊ីមA(Coenzyme A) ដែលមានតួនាទីនៅក្នុងប្រតិកម្មផ្សេងៗទាក់ទងនឹងជាតិស្ករ ជាតិខ្លាញ់ ប្រូតេអ៊ីនជាដើមនៅក្នុងរាងកាយ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp