Pantethine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប 

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - បង្ការ និង ព្យាបាលជំងឺខ្វះវីតាមីនអាស៊ីតប៉ាន់តូតេនិច (Pantothenic acid)។

      - បំពេញតម្រូវការវីតាមីនអាស៊ីតប៉ាន់តូតេនិចនៅក្នុងរាងកាយ សម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាពដូចជា អ្នកដែលមានជំងឺដែលធ្វើអោយរាងកាយអស់ថាមពលច្រើន អ្នកដែលមានជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើងខុសប្រក្រតី ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន ។ល។

      - ជំងឺដែលអាចទាក់ទងនឹងការខ្វះឬមេតាបូលីសខុសប្រក្រតីនៃវីតាមីនអាស៊ីតប៉ាន់តូតេនិចនៅក្នុងរាងកាយ រួមមាន ៖ ជំងឺលើសជាតិខ្លាញ់ក្នុងឈាម អាការៈទល់លាមកលក្ខណៈពោះវៀនមិនកន្ត្រាក់ ស្បែកឡើងកន្ទួលក្រហមលក្ខណៈស្រួចស្រាវឬរ៉ាំរ៉ៃ រោគសញ្ញានៃផលរំខានពីការប្រើប្រាស់ឱសថប្រឆាំងបាក់តេរីStreptomycinនិងKanamycin(បង្ការនិងព្យាបាលរោគសញ្ញាទាំងនេះ) អាការៈងាយហូរឈាមនិងបម្រែបម្រួលចំនួនប្លាកែតនៅក្នុងជំងឺទាក់ទងនឹងប្រព័ន្ធឈាម។

      ករណីថ្នាំចាក់

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - បង្ការ និង ព្យាបាលជំងឺខ្វះវីតាមីនអាស៊ីតប៉ាន់តូតេនិច (Pantothenic acid)។

      - បំពេញតម្រូវការវីតាមីនអាស៊ីតប៉ាន់តូតេនិចនៅក្នុងរាងកាយ សម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាពដូចជា អ្នកដែលមានជំងឺដែលធ្វើអោយរាងកាយអស់ថាមពលច្រើន អ្នកដែលមានជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើងខុសប្រក្រតី ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន ។ល។

      - ជំងឺដែលអាចទាក់ទងនឹងការខ្វះឬមេតាបូលីសខុសប្រក្រតីនៃវីតាមីនអាស៊ីតប៉ាន់តូតេនិចនៅក្នុងរាងកាយ រួមមាន ៖ ជំងឺលើសជាតិខ្លាញ់ក្នុងឈាម អាការៈស្ពឹកពោះវៀនក្រោយការវះកាត់ ស្បែកឡើងកន្ទួលក្រហមលក្ខណៈស្រួចស្រាវឬរ៉ាំរ៉ៃ រោគសញ្ញានៃផលរំខានពីការប្រើប្រាស់ឱសថប្រឆាំងបាក់តេរីStreptomycinនិងKanamycin(បង្ការនិងព្យាបាលរោគសញ្ញាទាំងនេះ) អាការៈងាយហូរឈាមនិងបម្រែបម្រួលចំនួនប្លាកែតនៅក្នុងជំងឺទាក់ទងនឹងប្រព័ន្ធឈាម។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ30~180mg ដោយបែងចែកជា1~3ដងក្នុង1ថ្ងៃ។ ចំពោះជំងឺទាក់ទងនឹងប្រព័ន្ធឈាម និង អាការៈទល់លាមកលក្ខណៈពោះវៀនមិនកន្ត្រាក់ លេប1ថ្ងៃ300~600mg ដោយបែងចែកជា1~3ដងក្នុង1ថ្ងៃ។ ចំពោះជំងឺលើសជាតិខ្លាញ់ក្នុងឈាម លេប1ថ្ងៃ600mg បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ20~100mg ដោយបែងចែកជា1~2ដងក្នុង1ថ្ងៃ ចាក់ក្រោមស្បែក ក្នុងសាច់ដុំ ឬ ចាក់តាមសរសៃវ៉ែន។ ចំពោះជំងឺទាក់ទងនឹងប្រព័ន្ធឈាម និង អាការៈស្ពឹកពោះវៀនក្រោយការវះកាត់ ប្រើ1ថ្ងៃ200mg ដោយបែងចែកជា1~2ដងក្នុង1ថ្ងៃ ចាក់ក្រោមស្បែក ក្នុងសាច់ដុំ ឬ ចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ផលរំខាន

      ហើមពោះ ចង់ក្អួត ក្អួត បាត់បង់ចំណង់អាហារ ។ល។

    • សកម្មភាពឱសថ

      ភ្ញោចប្រព័ន្ធសរសៃប្រសាទប៉ារ៉ាស៊ីមប៉ាសេទិច(Parasympathetic nervous system) ដើម្បីជម្រុញចលនារបស់ពោះវៀន។ ម្យ៉ាងទៀត ជម្រុញការប្រើប្រាស់កូឡេស្តេរ៉ូលនៅក្នុងប្រតិកម្មសំយោគសារធាតុផ្សេងៗនៅក្នុងរាងកាយ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp