Pancrelipase
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំពេញបន្ថែមនូវអង់ស៊ីមរំលាយអាហាររបស់លំពែង ចំពោះអ្នកជំងឺខ្សោយមុខងារបញ្ចេញក្រៅរបស់លំពែង(Pancreatic exocrine insufficiency, PEI)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
ជាទូទៅ លេប1ដង600mg 1ថ្ងៃ3ដង ក្រោយបរិភោគអាហាររួចភ្លាម។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុប្រូតេអ៊ីនរបស់សត្វជ្រូក។
-
ផលរំខាន
ទល់លាមកឬរាករូស ក្ដៅខ្លួន ហើមពោះ កម្រិតជាតិស្ករក្នុងឈាមកើនឡើង។
-
ការប្រុងប្រយ័ត្នជាពិសេស
・ចំពោះអ្នកជំងឺដែលប្រើឱសថនេះក្នុងកម្រិតខ្ពស់ អាចទទួលផលរំខានធ្វើអោយមានអាការៈស្ទះនៅក្នុងពោះវៀនធំឬផ្នែកIleocecumនៃពោះវៀន ដូច្នេះ ត្រូវប្រុងប្រយ័ត្ន។
-
សកម្មភាពឱសថ
បង្កើនប្រសិទ្ធិភាពនៃការរំលាយនិងការស្រូបចូលនៃសារធាតុខ្លាញ់និងប្រូតេអ៊ីន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp