Palonosetron hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈចង់ក្អួតឬក្អួត ដែលកើតឡើងដោយសារការប្រើប្រាស់ឱសថប្រឆាំងជំងឺមហារីក (ឱសថCisplatin ជាដើម) (រួមទាំងករណីអាការៈកើតឡើងយឺតក្រោយប្រើឱសថប្រឆាំងជំងឺមហារីកមួយរយៈពេល)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង 0.75mg ចាក់តាមសរសៃវ៉ែនដោយយឺតៗឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ត្រូវបញ្ចប់ការបញ្ចូលឱសថនេះមុនពេលចាប់ផ្ដើមប្រើឱសថប្រឆាំងមហារីក។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ឈឺក្បាល គេងមិនលក់ ជីពចរដើរលឿន ក្ដៅខ្លួន អស់កម្លាំង ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・មិនត្រូវលាយឱសថនេះជាមួយថ្នាំចាក់Furosemideទេ ព្រោះវាអាចធ្វើអោយកើតមានកករនៅក្នុងសូលុយស្យុង។

    • សកម្មភាពឱសថ

      ទប់ស្កាត់សកម្មភាពនៃគ្រឿងទទួលសេរ៉ូតូនីន5-HT3 (5-HT3 serotonin receptor)ដែលមានតួនាទីភ្ញោចប្រព័ន្ធCTZនិងប្រព័ន្ធគ្រប់គ្រងអាការៈក្អួតចង្អោរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp